ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​៥​នាក់ ដកហូត​ថ្នាំញៀន​២​កញ្ចប់​ធំ​

បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​៥​នាក់ ដកហូត​ថ្នាំញៀន​២​កញ្ចប់​ធំ​

​ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​នគរបាល​ខេត្ត​បង្ក្រាប​ជនសង្ស័យ​៥​នាក់​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​២៣ កក្កដា ២០១៥ ត្រង់ចំណុច​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ភូមិ​ជប់​ទី​២ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដកហូត​បាន​ថ្នាំញៀន​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​ធំ និង​ប្រដាប់​វេច​ខ្ចប់​មួយចំនួន ។​

 
​លោក​វរសេនីយ៍ត្រី ឡុង សារិន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​មាន ១-​ឈ្មោះ ពេញ តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​, ២-​ឈ្មោះ ហាក់ ម៉េង​ឈី​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ពោន ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ​, ៣-​ឈ្មោះ ញិ​ល វិ​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ជប់​ទី​២ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​, ៤-​ឈ្មោះ ភាព ពន្លក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​៥-​ឈ្មោះ តាំង ធារ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​លេខ​៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។​

 
​លោក​បន្តថា ដោយមាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​មក​ថា នៅផ្ទះ​របស់​ឈ្មោះ ឆាយ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ជប់​ទី​២ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មានឈ្មោះ តុលា កំពុងតែ​ស្ថិតនៅ​ទីនោះ​ដោយ​កំពុងតែ​ចែកចាយ​ថ្នាំញៀន​ឲ្យ​ទៅ​មនុស្ស​មួយ ក្រុម​មាន​គ្នា​២​ទៅ​៣​នាក់ ។ ក្រោយពី​បានទទួល​បាន​ព័ត៌មាន​បែបនេះ​ភ្លាម លោក​អធិការនគរបាល​ស្រុក​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​នោះ ព្រមទាំង​បាន​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់  ព្រមទាំង​បាន​រឹបអូស​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ ។​

 
​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៤ កក្កដា​នេះ ជន​ទាំង​៥​នាក់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាមច្បាប់    និង​តាម​ស្រាវជ្រាវ​ចាប់​បក្ខពួក​មួយចំនួន​ទៀត ។ លោក​ថា តាមរយៈ​ការចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដងផ្លូវ ដែល​ត្រូវបាន​ធ្វើឡើង​ដូច​ភ្លៀងរលឹម​នោះ​ចាប់បាន​ជន​ចែកចាយ​គ្រឿងញៀន ចោរប្លន់ ចោរលួច អ្នកប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​ផងដែរ ៕ssd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya