ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សិស្ស​វិទ្យាល័យ​ប្តឹង​អតីត​អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា ទាមទារ​សំណង​៣​ម៉ឺន​ដុល្លារ​ ​

សិស្ស​វិទ្យាល័យ​ប្តឹង​អតីត​អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា ទាមទារ​សំណង​៣​ម៉ឺន​ដុល្លារ​ ​

កំពង់ឆ្នាំង ៖ សំណុំរឿង​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច  ចាប់​រំលោភ​នារី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់ នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៥​នេះ​នារី​រងគ្រោះ បាន​ដាក់​បណ្តឹង​ជា​ផ្លូវការ​ចូល​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ទាមទារ​សំណង​រដ្ឋប្បវេណី​និង​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ ដោយ​ចោទ​ពីបទ ចាប់រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើ​ហិង្សា និង​ដោយ​ប្រើ​អាវុធ​។​
​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ យុវនារី​ឈ្មោះ យ ស ភ អាយុ​១៩​ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុងស្រុក កំពង់ត្រឡាច មាន​ទីលំនៅ​ក្នុង​ស្រុក​ជ​ល​គី​រី ខេត្ត​កំពង់ឆ្នាំង​បាន​រៀបរាប់​អំពី​ហេតុការណ៍​ដែល​កើតឡើង​ចំពោះ​រូបនាង ក្នុង​ករណី​ចាប់​រំលោភ​ខាងលើ​នេះ​ថា លោក ហ៊ុល  វាសនា បាន​សុំ​រាប់អាន​នាង​ជា​ពូ និង​ក្មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ តាម​ការ​បង្ហោះ​រូបភាព​ក្នុង​ហ្វេ​ស​បុក បន្ទាប់មក​ក៏​បាន​សុំ​ឪពុក​ម្តាយ​នាង​ធ្វើ​ជា​បងធម៌​។​
​លោក ហ៊ុល វាសនា បានធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ចំនួន​៣​ដង លើក​ទី​១. នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​លើក​ទី​២.​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ដូចគ្នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់​របស់​លោក ក្នុង​អធិការដ្ឋាន​ដោយ​ប្រើ​ហិង្សា និង​អាវុធខ្លី​ភ្ជង់​ចាប់បង្ខំ​រំលោភ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​បាន​នាង​រើបម្រះ​រួច លើក​ទី​៣.​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ នាង​បាន​ទៅ​យក​ម៉ូតូ​ពី​លោក ហ៊ុល វាសនា ជិះ​បំណង​ទៅសួរសុខទុក្ខ​យាយ​ឈឺ​នៅផ្ទះ ពេលនោះ​លោក ហ៊ុល វាសនា បាន​ចាប់​រូប​នាង​រំលោភ ដោយ​ប្រើ​ហិង្សា​វាយដំ និង​ប្រើ​អាវុធ​ភ្ជង់​គំរាមរ​ហូត​បាន​សម្រេច ហើយ​គំរាម​ថា បើ​ហ៊ាន​និយាយ​ប្រាប់​គេ និង​តាម​បាញ់សម្លាប់​មួយ​គ្រួសារ ហើយ​រូប​នាង​ក៏​បាន​បង្ហាញ​ខោ​លី​អូ និង​អាវ​រហែក ដែល​ជា​ភស្តុតាង​ក្នុង​សកម្មភាព​ចាប់រំលោភ​ផងដែរ​។​
​នៅក្នុង​ពាក្យបណ្ដឹង​នោះដែរ នារី​រង​ក្រោះ​បាន​ប្តឹង​ទាមទារ​សុំ​ឲ្យ​តុលាការ​ខេត្ត ផ្ដន្ទាទោស​លោក ហ៊ុល វាសនា ទៅតាម​ផ្លូវច្បាប់ និង​ឲ្យ​លោក ហ៊ុល វាសនា បង់​សំណង​រដ្ឋប្បវេណី និង​ជម្ងឺ​ចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ​។ ដោយឡែក​នារី​រងគ្រោះ​ក៏​បាន​បង្ហាញ​ពាក្យបណ្ដឹង​មួយទៀត ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ដាក់ជូន​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​បាន​បញ្ជាក់ថា លោក ហ៊ុល វាសនា  ជា​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច មាន​ឥទ្ធិពល​ទៅលើ​សាក្សី ទៅលើ​មន្ត្រី​នគរបាល​នៅក្នុង​ស្រុក និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មាន​បងថ្លៃ​ម្នាក់​ជា​ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​សន្តិសុខ មាន​ឥទ្ធិពល​ទៅលើ​មន្ត្រី​ចុះ​កសាង​សំណុំរឿង និង​ក៏​មាន​ភាពស្និទ្ធស្នាល​ជាមួយ​មន្ត្រី​សាលាដំបូង​ខេត្ត​ផងដែរ​។ ដោយ​ហេតុផល​ខាងលើ​នេះ ទើប​នាង​ស្នើសុំ​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់​បញ្ជា​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ចុះ​ស្រាវជ្រាវ កសាង​សំណុំរឿង​របស់​នាង ទើប​នាង​មាន​ទំនុកចិត្ត​។ នៅក្នុង​សមាគម​សិទ្ធមនុស្ស​អាដ​ហុក​ខេត្តកំពង់ឆ្នាំង ក្រុម​គ្រួសារ​នារី​រងគ្រោះ​បានឲ្យដឹងថា សំណុំរឿង​នេះ​បើ​តុលាការ​ខេត្ត​មិន​ផ្តល់​យុត្តិធម៌​ឲ្យ​ទេនោះ ពួកគាត់​នឹង​ប្តឹង​ដឹតចិត្ត ស្នើសុំ​ឲ្យ​តុលាកា​ររាជធានី​ភ្នំពេញ ស៊ើបអង្កេត​ស្រាវជ្រាវ និង​ជំនុំជម្រះ​សំណុំរឿង​នេះ​វិញ​។​
​ចំណែក​ការស្រាវជ្រាវ​បឋម​ក្នុង​សំណុំរឿង​នេះ​រយៈពេល​២​ថ្ងៃ សមត្ថកិច្ច​ជំនាញ​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​បាន​រកឃើញ​កំហុស​លោក ហ៊ុល វាសនា មាន​២​ចំណុច​ដែល​អាច​ដាក់បន្ទុក​បាន​គឺ ១.​រំលោភ​ទៅ​លើ​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​លេខ​០០៦  ដោយ​យក​នារី​ភេទ​មក​រស់ និង​ចាប់រំលោភ​នៅក្នុង​កន្លែងធ្វើការ យក​ម៉ូតូ​អង្គភាព​ដោះ​ស្លាក​លេខ​នគរបាល​ចេញ ប្រគល់​ឲ្យ​ស្រី​ស្នេហ៍​ប្រើប្រាស់ ទី​២.​រកឃើញ ស្លាកស្នាមរ​បួស​នៅ​លើ​ចង្កេះ​ខាងស្តាំ​របស់​លោក​ហ៊ុល  វាសនា  ដែល​ជនរងគ្រោះ​បាន​ខ្វាច​ពេល​លោក​ចាប់រំលោភ​នាង​ដែល​អាច​ដាក់បន្ទុក​បាន​។ ទាក់ទង​និង​រឿង​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥  លោក ហ៊ុល វាសនា ត្រូវបាន​លោក​ស្នងការ​ខេត្ត ដក​បញ្ឈរជើង​មក​នៅក្នុង​ស្នងការ​ខេត្ត ហើយ​បាន​ប្រកាស​លោក​វរសេនីយ៍ត្រី មាស  សុ​ភិន ជា​អធិការរង​ឡើង​ជា​អធិការ​ស្តីទី​ទទួល​រួម នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​។​
​ទាក់ទង​និង​ស្លាកស្នាមរ​បួស​នៅ​លើ​ចង្កេះ លោក ហ៊ុល វាសនា បាន​បញ្ជាក់​ឲ្យដឹងថា គឺជា​ស្នាម​ខ្វារ​ដែល​នាង​និង​លោក​បាន​ប្រឡែង​គ្នា​លេង​ពេល​ថ្ងៃ នៅ​ក្រៅ​បន្ទប់​លោក​ដោយ​ពេលនោះ​គឺ​មាន​កូនចៅ​លោក​ជាច្រើន​នាក់​បាន​ឃើញ​និង ដឹងឮ និង​អាច​ធ្វើជា​សាក្សី​បាន​៕Nita-24-A-20-Full Nita-24-A-22-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya