ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​ស្ត្រី​អនាថា​ដេកស្លាប់​លើផ្លូវកណ្ដាល​​វាល​​ស្រែ​

ប្រទះឃើញ​ស្ត្រី​អនាថា​ដេកស្លាប់​លើផ្លូវកណ្ដាល​​វាល​​ស្រែ​

​ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​អនាថា​ម្នាក់ ត្រូវ​ប្រជាកសិករ​ប្រទះឃើញ​ស្លាប់​នៅលើ​ផ្លូវ​រទេះ​កណ្តាល​វាលស្រែ​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ កក្កដា ២០១៥ នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។​

​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​២៣ កក្កដា ២០១៥ ប្រជាពលរដ្ឋ​បាន​ប្រទះ ឃើញ​ស្ត្រី​អនាថា​រូបនោះ មាន​បង្វេចខោអាវ និង​ហូបបាយ​ម្នាក់ឯង​នៅ​ជិត​កន្លែងកើតហេតុ តែ​គ្មាន​អ្នកណា​បាន​ចាប់អារម្មណ៍ និង​សួរនាំ​អ្វី​ឡើយ ។ ស្រាប់តែ ស្អែក​ឡើង​ម៉ោងជាង​៥​ភ្លឺ​ថ្ងៃទី​២៤ កក្កដា នេះ មាន​កសិករ​ឈ្មោះ​ស៊ុយ ស៊ីថា ដែល​ដើរទៅ​ស្រែ​មុនគេ បាន​ប្រទះឃើញ​ស្ត្រី​រូបនោះ​ស្លាប់​ដោយ​អង្គុយ​ផ្កាប់មុខ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ចុះមក​ត្រួតពិនិត្យ​សព​ស្ត្រី នោះ​តែម្តង ។​

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​ហើយ សមត្ថកិច្ច​បាន​ប្រាប់ថា ស្ត្រី​រូបនោះ​ស្លាប់​ដោយសារ​ខ្យល់​.​គ ។ នៅក្នុង​បង្វេច​ស្ត្រី​រូបនោះ គេ​ឃើញ​មាន​ខោអាវ​ចាន ឆ្នាំង កាំបិត សាច់​ប្រឡាក់ និង​ស្រា​កន្លះ​ដប​ទឹក​សុទ្ធ ។ ស្ត្រី​រូបនោះ​មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ មាន​​កម្ពស់​ប្រមាណ​១,៥០ ម៉ែត្រ សម្បុរ​ខ្មៅ ពាក់អាវ​គគីរ ពណ៌​ដី ស្លៀកខោ​ផ្កាស​-​ក្រហម តាម​ភិនភាគ​នេះ សមត្ថកិច្ច​បាន​អំពាវនាវ​រក​ក្រុមគ្រួសារ ដែលមាន​បាត់​សមាជិក សូម​មក​ទំនាក់ទំនង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ៕ខខខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya