ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ផឹកស៊ី​សម្លឹងមុខ​គ្នា ផ្ទុះ​កំហឹង​វាយ​រងរបួស​អ្នក​​ចាញ់ចូល​ពេទ្យ អ្នកឈ្មះ​ជាប់​​ខ្នោះ​

ផឹកស៊ី​សម្លឹងមុខ​គ្នា ផ្ទុះ​កំហឹង​វាយ​រងរបួស​អ្នក​​ចាញ់ចូល​ពេទ្យ អ្នកឈ្មះ​ជាប់​​ខ្នោះ​

​រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម ម្ខាង​មាន​គ្នា​៦​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​៤​នាក់ បាន​វាយតប់​គ្នា​ផ្អើល​ពេញ​ក្នុង​ផ្សារ​ទឹកថ្លា ដោយ​អ្នកចាញ់​ម្នាក់​ដេកពេទ្យ ចំណែក​អ្នកឈ្នះ​ម្នាក់ទៀត ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។​

​ហេតុការណ៍ នេះ កើតឡើង​កាលពីរ​វេលា​ម៉ោង​១០ និង​២៥​នាទី​យប់​ថ្ងៃទី​២៣ កក្កដា ២០១៥ ស្ថិតនៅ​ផ្សារ​ទឹកថ្លា ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ឈ្មោះ​នៅ បញ្ញា អាយុ​២៨​ឆ្នាំ ជាជាង​កាត់​សម្លៀកបំពាក់ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក ភាគី​ម្ខាង​ទៀត ជា​ជនបង្ក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ​ចាន់ ពៅ​ផានិត ហៅ​ចិន អាយុ​៣១ ស្នាក់នៅ​ភូមិ​១០០​ខ្នង់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​មុនពេល​កើតហេតុ មនុស្ស​១​ក្រុម​មាន​គ្នា​៦​នាក់ ជា​ភាគី​បង្កហេតុ​បាន​អង្គុយ​ផឹកស៊ី​ជុំគ្នា​នៅក្នុង​តូប​កាត់​សម្លៀក បំពាក់​១​កន្លែង​ក្នុង​ផ្សារ​ទឹកថ្លា ។ ពេល​អង្គុយ​ផឹកស៊ី​នោះ ស្រាប់​តែមាន​មនុស្ស​៤​នាក់​ជា​ភាគី​ខាង​ជនរងគ្រោះ​បាន​ដើរកាត់​តូប និង​បាន​មើលមុខ​ក្រុម​អ្នកផឹកស៊ី​ទាំង​៦​នាក់​នោះ ទើប​ធ្វើឱ្យ​អ្នកផឹកស៊ី​ទាំង​៦​នាក់​នោះ ខឹងសម្បារ ក៏បាន​ស្រែក​សួរថា ពួក​ហ្អែ​ង​មើលមុខ​ពួក​អញចង់​យ៉ាងម៉េច ពេលនោះ​ក្រុម​ជនរងគ្រោះ​បាន​ស្រែក​តប​ទៅវិញ​ថា ចុះ​មុខ​ពួក​ហ្អែ​ង​ស្រោបមាស​មែន បាន​ពួក​អញ​មើល​មិនបាន ស្រាប់តែ​ក្រុម​ជនបង្ក​៦​នាក់​នោះ បាន​ទាញយក​កៅអី​ជ័រ​ទៅ​វាយ​ក្រុម​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ បណ្តាលឱ្យ​បុរស​៣​នាក់​ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោរ រត់គេច​ច្លួ​ន​ខ្លួន​បាត់ នៅសល់តែ​បុរស​ម្នាក់​ជា​ជនរងគ្រោះ ត្រូវ​ក្រុមមនុស្ស​ទាំង​៦​នាក់​នោះ ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ដេក​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​៕
ចខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya