ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ជា​អ្នក​ក្រោយខ្នង​ឲ្យ​ឈ្មួញ​ឈ្មោះ​សេង គីម ធ្វើ​សកម្មភាព​កាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ ​

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ជា​អ្នក​ក្រោយខ្នង​ឲ្យ​ឈ្មួញ​ឈ្មោះ​សេង គីម ធ្វើ​សកម្មភាព​កាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ ​

ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ សេង គីម បាន​ប្រើ​គ្រឿងចក្រ​កាយ​ដីភ្នំ និង​ប្រើ​រថយន្ត​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម យ៉ាង​ពេញបន្ទុក​ដោយ​ពុំ​មាន​មន្ត្រី​អាជ្ញាធរ ស្រុក និង​អាជ្ញាធរ​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត ក៏ដូចជា​លោក អ៊ី ហឿន ប្រធាន​មន្ទឺរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ សេង គីម ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណែក​មេឃុំ​ស្ទឹង​កាច់​ពុំមាន​សិទ្ធិ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សេង គីម នោះទេ​ព្រោះ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរខេត្ត​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កាច់ បានឲ្យដឹងថា ដី​ភ្នំ​មួយ​កន្លែង​នៅ​ចំណុច​ផ្សារ​ព្រុំ កំពុង​ជិត​រលាយបាត់​រូបរាង​ដោយសារ​ឈ្មួញ​ឈ្មោះ សេង គីម ប្រើ​គ្រឿងចក្រ​ជីក​កកាយ និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​អស់​រយះពេល​ជា យូរ​មក​ហើយ​។ ដីភ្នំ​នោះ​គឺជា​ដី​រដ្ឋ​ដែល​ត្រូវ​អ្នកមាន​លុយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​អាជ្ញាធរខេត្ត ទើប​ឈ្មួញ​ឈ្មោះ សេង គីម អាច​ជីក​កកាយ និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​។ រថយន្ត​ធំៗ​របស់​ឈ្មួញ​ឈ្មោះ សេង គីម ដឹកជញ្ជូន​អាចម៍ដី​លក់​បាន​ធ្វើឲ្យ​ខូចផ្លូវ​ក្នុង​ឃុំ​ស្ទឹងកាច់ ជា​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បែរ​ជា​សម្ងំស្ងៀម​ធ្វើ មិនដឹង​មិន​ឭ​អ្វី​ទាំងអស់​។​
​ប្រជាពលរដ្ឋ​សង្ស័យថា លោក អ៊ី ហឿន ប្រធាន​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ សេង គីម ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​បទល្មើ​សជីក​កកាយ​ដីភ្នំ ធ្វើ​អាជីវកម្ម​យ៉ាង​មហន្តរាយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កាច់​បាន​លើកឡើង​ថា ដី​ភ្នំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវ​ឈ្មួញ​ជីក​កកាយ​ឲ្យក្លាយ​ទៅ​ជា រៀបស្មើ ហើយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។ លោក កែវ សុធា អភិបាលខេត្ត​ប៉ៃលិន ក៏​ប្រហែល​ជា​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​ជីក​កាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​នោះ​ដែរ ទើប​សម្ងំស្ងៀម​ធ្វើ​មិនដឹង​មិន​ឭ​អ្វី​ទាំងអស់​ចំពោះ ការបំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​មហន្តរាយ​នាពេល​បច្ចុប្បន្ន​៕9550

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya