ខេត្តតាកែវ ៖ ចោរប្លន់ម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់ស្លាប់ បន្ទាប់ពីធ្វើសកម្មប្លន់ម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបកាលពីម៉ោង៤និង០០នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ចំណុចភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះ បុត វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាណី ឃុំព្រៃញាត្តិ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ មុខរបររត់ម៉ូតូឌុប ម៉ាក់C125 ពណ៌ខ្មៅស៊េរីឆ្នាំ 2013 ពុំមានផ្លាកលេខ ។ ជនល្មើសពុំស្គាល់អត្តសញ្ញាណមានគ្នា២នាក់ ស្លាប់០១នាក់រត់គេចខ្លួន១នាក់។
មុនពេលកើតហេតុជនល្មើសទាំង០២នាក់ហៅឌុបចេញពីផ្សារត្រាំខ្នាមកភូមិកើតហេតុ ពេលឌុបមកដល់ចំណុចកើតហេតុជនល្មើសបានឲ្យជនរងគ្រោះ ឈប់ ហើយជនល្មើសម្នាក់មានមាឌធំសម្បុរស បានដកកាំភ្លើងខ្លី ពុំស្គាល់ម៉ាកភ្ជង់ជនរងគ្រោះយកម៉ូតូ និងទូរស័ព្ទជិះបាត់ ពេលនោះជនរងគ្រោះ បានស្រែកឲ្យគេជួយ ប្រជាពលរដ្ឋក៏បានជួយដេញតាមមកដល់ភូមិជីម៉ូវ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ប្រជាជនបានស្ទាក់ព័ទ្ធហើយ ជនល្មើស បានបាញ់ចំនួន២ គ្រាប់ ពេលនោះ ប្រជាជនបានព្រួតគ្នាវាយជនល្មើស ម្នាក់មាឌធំ បណ្ដាលឲ្យស្លាប់ ចំណែកជនល្មើសម្នាក់ទៀត ដែលមានមាឌស្ដើងសម្បុរខ្មៅរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូជនរងគ្រោះ នៅវាលស្រែ ។ បន្ទាប់សមត្ថកិច្ចខាងស្រុកបាទី ខេត្តតាកែវ យកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកកម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍ត្បែងនឹងជំនាញស្រុកកណ្ដាលស្ទឹង បានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគរបាល ស្រុកបាទីចុះមកពិនិត្យ ដល់កន្លែងកើតហេតុ រួចបានប្រគល់ជូនសមត្ថកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ ដើម្បីបន្តចាត់ការតាមនីតិវិធី៕