ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥វេលាម៉ោង១៧ និង៣០នាទី ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី ២ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V.4714 និងម៉ូតូម៉ាកC100 ពណ៌ខ្មៅ ពាក់ស្លាកលេខក.1463 ភ ព 1ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូងពេលមកដល់កន្លែងកើតហេតុម៉ូតូបានបុកពីក្រោយរថយន្ត ចំស្តុបខាងស្តាំដួលបណ្តាលឲ្យរងរបួស និងត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន។
អ្នកបើកម៉ូតូឈ្មោះលន់ ផាណា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះជួល ក្រុមទី៦ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ មុខរបរកម្មករ សំណង់។ ចំណែកអ្នកបើករថយន្តឈ្មោះ ស៊ឹម សុភក្រ ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ មុខរបរបើកបររថយន្ត៕