ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ប្រហែល​២០០​នាក់ ផ្ទុះ​ការតវ៉ា​រឿង​ក្រុម​ឈ្មួញ​ដឹក​អាចម៍ដី​លក់​ ​

ពលរដ្ឋ​ប្រហែល​២០០​នាក់ ផ្ទុះ​ការតវ៉ា​រឿង​ក្រុម​ឈ្មួញ​ដឹក​អាចម៍ដី​លក់​ ​

សៀមរាប​៖ ប្រជាពលរដ្ឋ​ជាង​២​រយ​នាក់ នៅ​ក្រុង​សៀមរាប បាន​ប្រមូលផ្ដុំ​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរខេត្ដ​នេះ អន្ដរាគមន៍​ដល់​ក្រុមហ៊ុន​បញ្ឍប់​ជីក​យក​អាចម៍ដី​លក់ និង​ឲ្យ​លុប​រណ្ដៅដី​វិញ ក្នុង​អាងទឹក​រួម​មួយ​កន្លែង​ក្នុង​ខេត្ដ​សៀមរាប ។​
​ការតវ៉ា​នេះ ធ្វើឡើង​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២៣​ខែកក្កដា​នេះ នៅ​ខាង​មុខ​សាលា​ខេត្ដ​សៀមរាប ។​ពលរដ្ឋ​ទាំង​នោះ មក​ពី​សង្កាត់​សៀមរាប សង្កាត់​សំបួរ និង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​
​តំណាង​ពលរដ្ឋ​មក​ពី​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប បាន​ឲ្យ​អ្នកកាសែ​តដឹង​នៅ​កន្លែង​តវ៉ា​ថា អា​ស្ដុក​ទឹក​រួម​មួយ​កន្លែង សម្រាប់​ស្រោចស្រប់​ស្រូវប្រាំង​ប្រជាពលរដ្ឋ​បី​សង្កាត់​នោះ ត្រូវបាន​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន​៤ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ជីក​យក​អាច​មួ​ដី​លក់ និង​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​។​តំណាង​រូបនោះ បាន​បន្ដថា ក្រុមហ៊ុន​ទាំងនោះ​រួមមាន ក្រុមហ៊ុន​យ៉ែម រាជ​នី ក្រុមហ៊ុន​អូន​មុន្នី ក្រុមហ៊ុន​លី​ហាំង​សេង ក្រុមហ៊ុន​ឃឹម សេង ជាដើម ដោយ អ្នកភូមិ​ទាមទារ ឲ្យ​ក្រុមហ៊ុន​ទាំងនោះ បញ្ឍប់​ធ្វើ​សកម្មភាព​ជី​កយកអាចម៍​ដី​លក់ និង​ឲ្យ​លុប​រណ្ដៅដី​នៅក្នុង​អាងទឹក​រួម​នោះ​វិញ ដើម្បី​ទុក​ប្រើប្រាស់​ជា​សម្បត្ដិ​រួម​។​
​ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​មួយ​រូប​ទៀត​បាន ឲ្យដឹងថា ប្រជាកសិករ​ប្រើប្រាស់​អាងទឹក​រួម​នោះ​តាំងពី​ដូនតា​មក ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​លួច​លក់​ឲ្យ​ក្រុម​ឈ្មួញ នៅ​ឆ្នាំ​២០០០​។​លោក​បន្ដថា ក្រុមហ៊ុន​ទាំងនោះ បាន​ជីករណ្ដៅ​ដី​ជម្រៅ​ចាប់ពី​២០​ទៅ​៣០​ម៉ែត្រ និង​បាន​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ ហើយ​រណ្ដៅ​ដី​ទាំងនោះ ខុស​នឹង​ច្បាប់ មិនតែប៉ុណ្ណោះ​រថយន្ដ​ដឹក​ដី​បំផ្លាញ​ផ្លូវថ្នល់​ផងដែរ​។ លោក​បន្ថែមថា ពួកគាត់​ស្វែងរក​អន្ដរាគមន៍​ពី​អាជ្ញាធរ​ក្រុង​ម្ដង​រួចមកហើយ ប៉ុន្ដែ​គ្មាន​ដំណោះស្រាយ​។ លោក​បញ្ជាក់ថា ពួកគាត់​រំពឹង​លើ​អាងទឹក​មួយ​នោះ​ប៉ុណ្ណោះ ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម​ស្រូវ​ពួកគេ នៅ​រដូវប្រាំង​។​
​ប្រជាពលរដ្ឋ​ឲ្យដឹងថា ទំ​បន់​ទឹក​នោះ​មានឈ្មោះ​ទំនប់​៧៨ ដែល​មាន​ប្រវែង​បណ្ដោយ​ប្រមាណ​៩​ពាន់​ម៉ែត្រ និង​ទទឹង​២៥០០​ម៉ែត្រ សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​ប្រជាកសិករ​រាប់ពាន់​គ្រួសារ ក្នុងនោះ ពលរដ្ឋ​នៅ​សង្កាត់​សំបួរ សង្កាត់​សៀមរាប និង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​៕11011955_409707035881059_4846733248307775683_n 11755254_409706999214396_4825142785307822435_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya