ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានអន្តរជាតិ » មី​យ៉ាន់​ម៉ា​កាត់ទោស​ជនជាតិ​ចិន​១៥៣​នាក់​ឲ្យ​ជាប់គុក​អស់​មួយជីវិត

មី​យ៉ាន់​ម៉ា​កាត់ទោស​ជនជាតិ​ចិន​១៥៣​នាក់​ឲ្យ​ជាប់គុក​អស់​មួយជីវិត

​មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយ កាលពី​ថ្ងៃ​ពុធ​ថា​តុលាការ​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​ជនជាតិ ចិន​ចំនួន​១៥៣​នាក់​ឲ្យ​ជាប់គុក​អស់​មួយជីវិត បន្ទាប់ពី​បាន​រកឃើញថា​ពួកគេ​មានទោស​ពីបទ​កាប់​ឈើ​ខុសច្បាប់​នៅ​រដ្ឋកា​ស៊ីន (Kachin) ភាគ​ខាងជើង នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ជិត​ព្រំដែន​ចិន​។​

 
ពួកគេ​ទាំងអស់នេះ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​មានការ​បង្ក្រាប់​របស់​យោធា​មី​យ៉ាន់​ម៉ា លើ​ការកាប់​ព្រៃឈើ​ខុសច្បាប់​និង​ការជួញដូរ​ឈើ កាលពី​ខែមករា​។ ក្នុងការ​បង្ក្រាប់​នេះ កងទ័ព​មី​យ៉ាន់​ម៉ា ក៏បាន​ចាប់បាន​រថយន្ត​ធំ​សម្រាប់​ដឹកឈើ​ចំនួន​៤៣៦​គ្រឿង​ផងដែរ​។​

​ពួកគេ​ទាំងនេះ ត្រូវបាន​កាត់ទោស​រួច​ហើយ​ឲ្យ​ជាប់គុក​ចំនួន​៦​ខែ​កាលពី​ចុងខែ​មេសា​ពីបទ​ចូល​ប្រទេស​នេះ​ដោយ​ខុសច្បាប់​។​

ប្រទេស​មី​យ៉ាន់​ម៉ា បាន​ហាម​ការនាំ​ឈើ​ហ៊ុ​ប​ចេញ​ជា​លើកដំបូង​នៅ​ខែមេសា​ដើម្បី​កាត់បន្ថយ ការកាប់​ព្រៃឈើ ប៉ុន្តែ មិនអាច​ទប់ស្កាត់បាន​ការកាប់​ឈើ​ខុសច្បាប់​ដែល​នៅតែមាន​នៅតាម​តំបន់ ដាច់ស្រយាល​ជាប់​ព្រំដែន ជាពិសេស​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya