(ភ្នំពេញ) ៖ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកចាប់ឃាត់ខ្លួនខណៈជនសង្ស័យទាំងនោះជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោងប្រមាណជា០២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅមុខផ្ទះគ្មានលេខផ្លូវ៤៣៤ ក្រុម៣៤ភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងបីនាក់ដែលជាប់ពាក់ព័ន្ធនិងករណីប្រប្រាស់គ្រឿងញៀន ដែល សមត្ថកិច្ចចាប់ខ្លួននោះមួយមានឈ្មោះចាន់សុខខឿនភេទប្រុស អាយុ៣១ឆ្នាំ និងមានមុខរបរជាកម្មករកាត់ដេររោងចក្រស្នាក់នៅផ្ទះជួលផ្លូវវេងស្រេងភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ទី២ ឈ្មោះញ៉ែម ម៉ាលី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងទី៣ ឈ្មោះ ធឿនសាវិន ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង ភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកបានធ្វើការចុះល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួននៅយប់រំលងអាធ្រាតថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥តាមបណ្ដោយផ្លូវ៤៣៤ក្រុម៣៤ភូមិ៤ សង្កាត់ទំនប់ទឹក ក៍បានប្រទះឃើញអ្នកទាំងបីនាក់ដោយសមត្ថកិច្ចមានការសង្ស័យក៍ធ្វើការឃាត់និងឆែកឆេរបានរកឃើញម៉ាទឹកកកចំនួនមួយកញ្ចប់ថង់តូចនៅនិងខ្លួនជនសង្ស័យទើបសមត្ថកិច្ចសម្រេចធ្វើការនាំខ្លួនជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាងយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលទំនប់ទឹកតែម្ដងទៅ ៕