ភ្នំពេញ៖ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៣ បានដកកាំភ្លើងខ្លីបាញ់១គ្រាប់បង្កភាពភ្ញាក់ផ្អើលលេង រួចក៏ចាកចេញដោយសុវត្ថិភាព។
សាក្សីបាននិយាយថា មុនពេលផ្ទុះកាំភ្លើងគេឃើញ មនុស្ស៥នាក់ (ស្រីម្នាក់) អង្គុយផឹកស៊ីនៅក្នុងហាង ចំប៉ីកហ្វេ។ក្រោយមកនៅវេលាខាងលើ បុរសម្នាក់ក្នុងចំណោមនោះក៏បានអាម៉េកាំភ្លើង រួចបាញ់១គ្រាប់ ។ភ្លាមៗពួកគេក៏បានឡើងជិះរថយន្តនិងម៉ូតូចាកចេញដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា បើទោះបីច្បាប់របស់ប្រទេសកម្ពុជាបានចែងពីការដាក់ទណ្ឌទោសដល់អ្នក បាញ់បោះសេរី យ៉ាងហោចជាប់ពន្ធនាគារ៦ខែក្ដី ។ ប៉ុន្តែគេកម្រឃើញសមត្ថកិច្ចចាត់ការជនប្រព្រឹត្តតាមច្បាប់ណាស់ ។ តួយ៉ាងករណីបាញ់បោះមួយនៅខាងមុខហាងហេងស្ព័ត តាមបណ្ដោយផ្លូព្រះមុនីវង្ស កាលពីពេលថ្មីៗនេះ ជនបង្កគ្រាន់តែសមត្ថកិច្ចហៅមកធ្វើកំណត់ហេតុមួយភ្លែតតែប៉ុណ្ណោះ ក៏ដោះលែងឲ្យមានសេរីភាពជាធម្មតាវិញ ៕
» ព័ត៌មានជាតិ » នៅហាងចំប៉ីកាហ្វេបាញ់១គ្រាប់រួចចាកចេញដោយសុវត្ថិភាព