ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជា ហ៊ុន សែន ជួប​ជាមួយ​តំណាង កងកម្លាំងប្រដាប់អាវុធ ជិត ៥.០០០​នាក់ មក​ពី​ទូទាំងប្រទេស ​

សម្តេច​តេ​ជា ហ៊ុន សែន ជួប​ជាមួយ​តំណាង កងកម្លាំងប្រដាប់អាវុធ ជិត ៥.០០០​នាក់ មក​ពី​ទូទាំងប្រទេស ​

តាខ្មៅ​៖ នៅ​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ជួប​សំណេះសំណាល​ជាមួយ​មេបញ្ជាការ​កងទ័ព​ទាំង​៣ ប្រ ភេទ​កងទ័ពជើងគោក​, កងទ័ពជើងទឹក​, ជើង​អាកាស នឹង​មាន​ផង​ដែរ នូវ​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​នគរបាល​ជាតិ ចាប់ពី​ថ្នាក់​ខេត្ត​ឡើង ដែល​មក​ពី​ទូទាំងប្រទេស​។​
​ពិធី​ជួបជុំ​នេះ​ធ្វើឡើង​នូវ​មហោស្រព នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ក្រុង​តាខ្មៅ​។ ការជួប​សំណេះសំណាល​នេះ មិន ត្រូវបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យដឹង​ជា​មុន​នោះ​ឡើយ ហើយក៏​មិនឲ្យ​អ្នកយក​ព័ត៌មាន​ចូល​យក​ព័ត៌មាន​ដែរ​។ មេ បញ្ជាការ​មកពី​គ្រប់​អង្គភាព​យោធភូមិភាគ​, កងពល​ធំ​, កងពលតូច​, តំបន់​ប្រតិបត្តិការ​សឹក​, អាវុធហត្ថ និង នគរ បាល ដែល​នៅ​តាម​ព្រំដែន និង​ខេត្ត​ឆ្ងាយៗ​មានមុខ​តាំងពី​ថ្ងៃ​ទី​២២ ខែកក្កដា មកម្ល៉េះ​។​
​គេ​មិន​អាច​ដឹង​បាន​ទេ​ថា ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​កងទ័ព​, អាវុធហត្ថ​, នគរបាល ដែល​បញ្ជាការ​លើ​កម្លាំង​ប្រមា ណ ១៨​ម៉ឺន​នាក់​ត្រូវ​និយាយ​ពី​អ្វី​នោះ​ទេ​។​
​អ្នកវិភាគ​ខ្លះ​និយាយថា ប្រធានបទ​ធំ គឺ​និយាយ​ពី​កែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​, នយោបាយ​ការពារ​ជាតិ នឹង ពង្រឹង​សន្តិសុខ​ជាតិ​ក្នុង​ពេល​បញ្ហារ​ភេ​វរ​កម្ម​ក្នុង​តំបន់ និង​ពិភពលោក កំពុង​ក្លាយ​ជា​ការគំរាមកំហែង​ដ៏​ធំ​។​
​អ្នកវិភាគ​ម្នាក់​ទៀត បាន​ឯកភាព​តាម​ការវិភាគ​ខាងលើ តែ​បាន​សង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធ​ចូលរួម​អនុវត្តន៍ យុទ្ធសាស្ត្រ​ចតុកោណ ដែល​គ្របដណ្តប់​លើ​គ្រប់​ការដ្ឋាន​កំណែទម្រង់ គឺជា​ចំណុច​ស្នួល នៃ​ការលើកឡើង​របស់ នាយករដ្ឋមន្ត្រី​រូបនេះ​។​
​អ្នកវិភាគ​រូបនេះ ក៏​បាន​បញ្ជាក់ថា ការ​ដាក់​បញ្ជា​ឲ្យ​កម្ចាត់​ចោល​បដិវត្តន៍​ពណ៌ គឺជា​រឿង​ច្បាស់​ជាងគេ ព្រោះ​សម្តេច តេ​ជោ ហ៊ុន សែន បាន​និយាយ​ច្រើនដង បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​មិន បានសម្រេច​រហូត​ថ្មីៗ​នេះ មាន​ការកាត់ទោស​ឲ្យ​ជាប់គុក​ពី​៧ ទៅ​២០​ឆ្នាំ នូវ​អ្នកដឹកនាំ និង ចូលរួម​កុប្បកម្ម​ផ្តួល​រំ លំ​មិនបាន​សម្រេច​។​
​សូម​រំលឹក​ថា សម្តេច​តេជោ ហ៊ុន សែន ក្រៅ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​ក៏​ជា​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ មាស​៥ ផងដែរ​៕11751451_623981341072102_5061966794754089844_n SR-152

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya