បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃទី22 ខែ កក្កដា ឆ្នាំ2015 នេះថាកម្លាំង កងរាជអាវុធហត្ថខេត្តបានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យមានឈ្មោះ ឈឿន ឆុន ហៅ ឈុន ភេទ ប្រុស អាយុ 21ឆ្នាំ មានស្រុក កំណើតភូមិ ជីកូ ឃុំ ជីកូ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបច្ចប្បន្នស្នាក់នៅបន្ទប់ ជួលក្នុងភូមិសាមគ្គីសង្កាត់-ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
លោក ជា ដា មេបញ្ជាការអាវុធហត្ថ មូលដ្ឋាន ក្រុងប៉ោយប៉ែតបាននិយាយថាបន្ទាប់ពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឱ បូរិន្ទ ក្នុងការទប់ ស្កាត់និងតាមដានមុខសញ្ញាជួញដូរគ្រឿងញៀនកម្លាំងលោកបានឈានដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនយុវជនជាមុខសញ្ញាអង្គុយម្នាក់ឯងនាយប់ថ្ងៃទី20កក្កដាដើម្បីធ្វើការឆែកឆេរ។
ក្រោយឃាត់ខ្លួនសម្ត្ថកិច្ចឆែករកឃើញ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ(ទឹកកក)ចំនួន07 ថង់តូចដែលជនសង្ស័យលាក់ទុកក្នុងហោប៉ៅរួចនាំយកមកបញ្ជារដ្ឋានដើម្បីសាកសួរបន្ថែម។
នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រកបមុខរបរចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយខែមកហើយ។ រីឯថ្នាំញៀនរូបគេបានទិញពីឈ្មោះ ថា ជាអ្នក រត់ម៉ូតូឌុប នៅ ក្បែរក្លឹបខារ៉ាអូខេមួយឈ្មោះអែបផ្លាស់ ក្នុងមួយជីតំលៃ1600បាតស្មើនិងលុយរៀលខ្មែរជិត20ម៉ឺន។
យោងតាមបទបញ្ជារបស់លោកមេ បញ្ជាការអាវុធហត្ថខេត្តនិងចម្លើយសារភាពរបស់ជនសង្ស័យកម្លាំងជំនាញអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕