ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដកហូត​បាន​ថ្នាំ​៥​កញ្ចប់​ធំ ​

ប៉ូលិស​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដកហូត​បាន​ថ្នាំ​៥​កញ្ចប់​ធំ ​

ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ​និង​ចែកចាយ គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​កម្លាំង នគរបាល​ការិយាល័យ ក​៩ នៃ​មន្ទីរ​ប្រឆាំង គ្រឿងញៀន​ក្រសួងមហាផ្ទៃ បើក​ប្រតិ​ប​ត្ដិ ការស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការចាប់ ខ្លួន​និង​ដកហូត​ថ្នាំ ញៀន​ចំនួន​៥​កញ្ចប់​ធំ​ដែល មាន​ទម្ងន់​ប្រមាណ កន្លះ​គីឡូក្រាម ។​
​ប្រតិ​បត្ដិកា​រចាប់​មុខសញ្ញា​ជួញដូ​រគ្រឿង ញៀន​រូបនេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​ផ្សារ​បឹង​ព្រលិត ក្រុមទី​៦ ភូមិ​អូរអណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ ដែល​ដឹកនាំ​និង​សម្របសម្រួល​តាម ផ្លូវ​ច្បាប់​ពី​សំណាក់​ព្រះរាជអាជ្ញារង​អម​សាលា ដំបូង រាជធានី​ភ្នំពេញ លោក​សៀង សុខ ។​
​ជនសង្ស័យ​រូបនេះ មានឈ្មោះ​សុខ អា​ត អាយុ​៥៣​ឆ្នាំ ហើយ ត្រូវបាន​កម្លាំង​របស់​លោក​ដឹកនាំ​ដោយ​នាយ រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​លោក​ពៅ សំ​អេន ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​៣​ខែ មកហើយ ។​
​លោក​យិន បញ្ញា​រិទ្ធ បានបញ្ជាក់​ថា ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​តាម​ជំនាញ​របស់ ខ្លួន​រួចមក កម្លាំង​នគរបាល​របស់​លោក​បាន ឈាន​ទៅ​ដល់​ការចុះ​បង្ក្រាប​ជាក់ស្ដែង​តែ ម្ដង ដោយ​ដកហូត​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​ធំ ផងដែរ ៕
CH-01157

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya