ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជម្លោះក្នុងរឿង​ប្រចណ្ឌ​ប្រពន្ធ កូនប្រសាបាញ់​ឪ​ក្មេក​ធ្លាយ​ភ្លៅ​ទាំងពីរ​

ជម្លោះក្នុងរឿង​ប្រចណ្ឌ​ប្រពន្ធ កូនប្រសាបាញ់​ឪ​ក្មេក​ធ្លាយ​ភ្លៅ​ទាំងពីរ​

​ព្រៃវែង ៖ អំពើហិង្សា​មួយ បាន​កើតឡើង​ដោយសារ​កូនប្រសា​ដក​កាំភ្លើងខ្លី​បាញ់​ឪពុកក្មេក​ធ្លាយ​ភ្លៅ​ទាំងសង្ខាង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​របស់​ផ្ទះ​ឈ្មោះ ឆន ហុង ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅក្នុង​ភូមិ​ថ្មី ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។​

 
​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​កូនប្រសា​របស់​ជនរងគ្រោះ​ឈ្មោះ ញក់ ជី​វ័​ន្ត ហៅ ប្រុស អាយុ​៣២​ឆ្នាំ រស់​ភូមិ​ថ្នល់កែង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ​ខេត្តព្រៃវែង​មានមុខ​របរ (​ជា​អង្គរក្ស​របស់​អ្នកឧកញ៉ា គិត ម៉េង បាន​មកដល់​កន្លែងកើតហេតុ​មួយសន្ទុះ​ក៏​កើតជា​ជម្លោះ​ពាក្យសម្តី  ហើយ​កូនប្រសា​ឈ្មោះ​ញក់ ជី​វ័​ន្ត បាន​ដក់​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក​បាញ់​ចំនួន​មួយ​គ្រាប់​មកលើ​ជនរងគ្រោះ ដែល​ត្រូវជា​ឪពុកក្មេក​ឈ្មោះ សឿ ង​ឆន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ បណ្តាល​ឲ្យ​បាក់​ភ្លៅ ទាំងសង្ខាង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​បន្ទាន់ នៅឯ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​ទាំងយប់​។

 


​ចំណែកឯ​ជនដៃដល់​ត្រូវជា​អង្គរក្ស​ឧកញ៉ា គិត ម៉េង នោះបាន​រត់គេចខ្លួន​បាត់​ស្រមោល ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ត្រូវបាន​ប្រភព​នៅ​កន្លែងកើតហេតុ​ខាងលើ​និយាយ​ឲ្យ​ដឹង​ដែរ​ថា អំពើហិង្សា​រហូតដល់​មានការ​ផ្ទុះអាវុធ គឺ​កើតឡើង ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​របស់​ឪពុកក្មេក​ទៅលើ​កូនប្រសា​។ ហើយ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ តាមរក​ចាប់ខ្លួន​ជនបង្ក​ខាងលើ​មក​ផ្ដន្ទាទោស​តាមច្បាប់​៕xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya