ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ហាយ​ឡិនឌ័​រដឹក​គ្រញូង​ឆ្លង​ចរន្ត ផ្ទុះ​ឆេះ​ខ្ទេច​ ​

ហាយ​ឡិនឌ័​រដឹក​គ្រញូង​ឆ្លង​ចរន្ត ផ្ទុះ​ឆេះ​ខ្ទេច​ ​

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​ហាយ​ឡិនឌ័​រមួយ​គ្រឿង មិន​មាន​ពាក់​ស្លាក​លេខ ល្បី​ផ្ទុក​ឈើ​គ្រញូង​ពេញ​បាន​បើកបរ​យ៉ាង​លឿន​នៅលើ​ផ្លូវជាតិ​លេខ​៧​ដើម្បី យកទៅ​លក់​នោះ ចៃដន្យ​ស៊យ​ធំ​ឆ្លង​ចរន្ត​បណ្តាលឲ្យ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ កក្កដា ២០១៥ ត្រង់​ចំណុច​ស្ពាន​ស្អំ ក្នុងភូមិ​៧​មករា ឃុំ​ដារ  ស្រុក​មេមត់ ប៉ុន្តែ​ឈើ​ទាំងនោះ​លេចឮ​ថា ត្រូវ​គេ​ចល័ត​ចេញ​យក​ទៅ​អស់រលីង​តែម្តង ។ រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ​នេះ​បាន​បើក​កាត់តាម​ផ្លូវជាតិ​ខាងលើ ពេល​ដែល​មកដល់​ត្រង់​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក  គេ​បាន​ឃើញ​ផ្សែងហុយ​តិចៗ លុះ​ពេល​ដែល​បន្តដំណើរ​មក​ដល់​ត្រង់​មុខ​បន្ទាយ​ទាហាន​ស្អំ​ផុតពី ស្ពានបេតុង​បាន​បន្តិច​ត្រូវបាន​គេ​ស្រែក​ឆោឡោ​ប្រាប់ ទើប​រថយន្ត​ឈប់​អែប​ខាង​មិន​បាន​ប៉ុន្មាន​នាទី​ផង​ភ្លើង​ក៏បាន​ឆាបឆេះ​សន្ធោ សន្ធៅ​តែម្តង​៕
1610977_404642619721557_1832554367091707951_n 11221819_404642723054880_3164205232260570060_n 11737905_404642643054888_8784045946427043332_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya