ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​ពី​មិត្តភក្ដិ ប៉ូលិស​ចាប់​ឃាតករ​២​នាក់ ​

ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​ពី​មិត្តភក្ដិ ប៉ូលិស​ចាប់​ឃាតករ​២​នាក់ ​

សៀមរាប ៖ ហេតុការណ៍​តាម​ប្រមាញ់​ចាប់បាន​ជនសង្ស័យ​នេះដែរ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១​នៅ​ក្រុង​សៀមរាប និង​ម្នាក់​ទៀត​ចាប់បាន​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២២​ខែកក្កដា​នេះ​នៅ ក្រុង​សៀមរាប​។​
​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ដែលជា​មិត្តភក្ដិ​របស់​ជនរងគ្រោះ បាន​ចំនួន​២​នាក់​ដែល​បានធ្វើ​សកម្មភាព​វាយ​រឹត​ក​.​សម្លាប់​ប្លន់​យក ម៉ូតូ រួច​បើក​គេចខ្លួន​មក​ក្រុង​សៀមរាប តែ​សំណាង​អាក្រក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​។​
​អធិការនគរបាល​ស្រុក​ប្រាសាទបាគង លោក​វរសេនីយ៍ទោ មិន ចន្ថា បាន​មានប្រសាសន៍​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២២​នេះ​ថា ដោយ​មាន​ការសហការ​យ៉ាង​ល្អ​រវាង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​នគរបាល​មូលដ្ឋាន ទើប​យើង ឈាន​ទៅ​ដល់​ការស្វែងរក និង​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនល្មើស​ទាំង​ពីរ​នាក់​ដោយ​ជោគជ័យ នៅក្នុង​ថ្ងៃ​បន្តបន្ទាប់​។ លោក​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ឈ្មោះ​ដួង មេ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​២១​ខែកក្កដា និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ហ៊ីម សារ៉ូ​ត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ស្រុក​មេ​ម៉ត់ ចាប់ខ្លួនបាន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង​សៀមរាប ។ លោក​បន្តថា ជនរងគ្រោះ​មានឈ្មោះ​ម៉ាន់​លីវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1F9031​។​លោក​បន្ថែមថា ដំណើររឿង​គឺ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា តែ​នៅ​ថ្ងៃទី​១៧ ខែកក្កដា​ពួកគេ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក៏​មក​ពឹងពាក់​មិត្តភក្ដិ​ឲ្យជួយ​ជូន​មក​ផ្ទះ នៅ​សៀមរាប ហើយ​ពេល​ធ្វើដំណើរ​មក​តាមផ្លូវ នៅ​កន្លែង​ស្ងាត់​ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ​និង​រឹត​ក​.​សម្លាប់ ប្លន់​យក​ម៉ូតូ​រួច​ជិះ​គេចខ្លួន​មក​ក្រុង​សៀមរាប មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ត្រូវ​ចាប់ខ្លួន​បាន​តែ​ម្តង​។​
​បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។ សូម​រំលឹក​ផង​ដែរ​ថា ជនរងគ្រោះ​ខាងលើ ត្រូវ​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ ក្នុងព្រៃ​ស្ថិត​ភូមិ​ស្នា​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ ហើយ​បច្ចុប្បន្ន​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​ហើយ នេះ​ចំ​ជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន គឺជា​អំពើ​អ្នក​ណា​ធ្វើ​អ្នក​នោះ​ជា​អ្នកទទួល​មែន​៕234 Nita-22-A-59-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya