ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចងក​ធ្វើអត្តឃាត ​

បុរស​ម្នាក់ សំរេចចិត្ត​ចងក​ធ្វើអត្តឃាត ​

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្ទះ​លេខ​១៦៤ ភូមិ​៦ សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ បុរស​ម្នាក់​បាន​យក​ក្រមា​ចងក​ធ្វើអត្តឃាតរ​ហូត​បាន​សម្រេច ដោយ​គ្មាន​នរណា​ម្នាក់​បាន​ឃើញ​និង​ជួយ​ទាន់​ពេលវេលា​នោះ​ឡើយ​។ បុរសរងគ្រោះ​ឈ្មោះ ប៉ៃ តុលា អាយុ​៣៤​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្ត​កំពត​។ មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​មកលេង​ផ្ទះ​សាច់ញាតិ​នៅ​កន្លែងកើតហេតុ ហើយ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​ចងក​ធ្វើ​អត្តឃាត​តែ​ម្តង ។​
​ប្រភព​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ថា ជនសង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ ។ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា បុរស​រូបនេះ​បាន​ព្យាយាម​លោត​ពី​ផ្ទះ​សម្លាប់​ខ្លួន​ម្តង​ហើយ ប៉ុន្តែ​ត្រូវ​គេ​ចាប់​ទាន់ លុះ​នៅ​វេលា​កើតហេតុ បុរស​នេះ​ក៏​លប​យក​ក្រមា​ទៅ​ចងក​សម្លាប់ខ្លួន​តែ​ម្តង គ្មាន​នរណា​ម្នាក់​បាន​ឃើញ និង​ជួយ​ទាន់​ពេល​នោះ​ទេ ៕
IMG_3828 IMG_3830

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya