ខេត្តស្វាយរៀង៖ ថ្ងៃទី22ខែ7ឆ្នាំ2015ម៉ោង9និង20នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចផ្លូវលំស្ថិតក្នុងភូមិស្វាយក្ងោឃុំស្វាយជ្រំរវាងម៉ូតូនិងក្មេងរត់ឆ្លងកាត់ផ្លូវ។ ម៉ូតូម៉ាកសេ125ព៌ណខ្មៅគ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងជើងទៅត្បូង ដល់ចំណុចកើតហេតុខាងលើបានបុកក្មេងឈ្មោះឆែម ភក្តី ភេទប្រុស អាយុ4ឆ្នាំ មានទីលំនៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈពេលក្មេងនោះរត់ឆ្លងថ្នល់ទៅតាមម្ដាយទិញផ្លែឈើ។ ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់ រីឯម៉ូតូបង្កគេចខ្លួនបាត់៕
» ព័ត៌មានជាតិ » ក្មេងប្រុសអាយុ៤ឆ្នាំ រត់ឆ្លងថ្នល់ទៅទិញផ្លែឈើត្រូវម៉ូតូបុកស្លាប់