ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​​ម៉ូតូ​រួច​បើក​គេច​ខ្លួន​តែ​ជ្រុះ​ស្លាក​​លេខ​នៅ​​កន្លែងកើតហេតុ​ ​

ឡាន​បុក​​ម៉ូតូ​រួច​បើក​គេច​ខ្លួន​តែ​ជ្រុះ​ស្លាក​​លេខ​នៅ​​កន្លែងកើតហេតុ​ ​

ភ្នំពេញ​៖​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​វ៉េវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៣​នៅ​ចំណុច​មុខ​រោងចក្រ​ទឹកដោះគោ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2I-3564 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ល្បឿន​យ៉ាង​លឿន ពី​ជើង​ទៅ​ត្បូង ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1Q-2209 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​បញ្ច្រាសទិស យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ភ្លាមៗ ចំ​ណែ​ឯ​ម៉ូតូ​ជនរងគ្រោះ​ក៏ត្រូវ​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ​ផងដែរ ។​
​ដោយឡែក​រថយន្ត​បង្ក​មិន​នៅ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នោះទេ ភ្លាមៗ​បាន​បើករថយន្ត​គេចខ្លួនបាត់​ស្រមោល​តែម្តង ៕ ជាតិ​តា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya