ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ទាហាន​ម្នាក់ ករណី​ថ្នាំញៀន​២​កញ្ចប់ រួម​ទាំង​អាវុធខ្លី​១​ដើម​អត់​ច្បាប់​ ​

ប៉ូលិស​ចាប់ខ្លួន​ទាហាន​ម្នាក់ ករណី​ថ្នាំញៀន​២​កញ្ចប់ រួម​ទាំង​អាវុធខ្លី​១​ដើម​អត់​ច្បាប់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២៤ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២២​ខែកក្កដា ឆ្នាំ​២០១៥​នៅតាម​បណ្ដោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ល្បាត​ឃើញ​មាន​ការសង្ស័យ​ក៏​ហៅ​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ មាន​លាក់ទុក​សារធាតុ​ញៀន និង​កាន់​អាវុធ​ខុសច្បាប់​។​
​ជនសង្ស័យ​មាន​ឈ្មោះ ឈន មករា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​ទាហាន នៅ​អង្គភាព​៩១១​មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំការមន​។ ជនសង្ស័យ​ជិះ​ម៉ូ​តូណិច​ពណ៌​ស​លាយខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BX7150 ។ ជនសង្ស័យ​មាន​ថ្នាំញៀន​ពីរ​កញ្ចប់ និង​មាន​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួ​យ​ដើម​មាន​គ្រាប់​៥​គ្រាប់​។ មុនពេល​ឃាត់ខ្លួន​នគរបាល​បាន​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រហូត​ដល់ វេលា​ម៉ោង​ជាង​១២​យប់​ទៅ​ហើយ បាន​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​ហើយ​ម៉ូតូ​របស់​គេ​មាន​ស្នាម គាស់​ស្លាក​លេខ និង​អត់​មាន​កញ្ចក់​ដោយ​មាន​ការ​សង្ស័យ​នគរបាល​បាន​ឃាត់​សួរនាំ ពេល​នោះ​ជនសង្ស័យ​ហាក់​ចង់​គេចវេស​មិន​ចង់​ឲ្យ​នគរបាល​ឆែកឆេរ​តែ​បន្ទាប់​ពី ឆែកឆេរ​រកឃើញ​កាំភ្លើងខ្លី​១​ដើម​អត់​មាន​លិខិត​បេសកកម្ម និង​រកឃើញ​ថ្នាំ​ញៀន​ចំនួន​ពីរ​កញ្ចប់​ធំ​ល្មម​៕
Nita-22-A-11-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya