ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ផ្លាស់ប្តូរ​ប្រធាន​គយ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត លោក ឈួន ហៃ ចេញ លោក ហ៊ុយ សុជាតិ ចូល​ ​

ផ្លាស់ប្តូរ​ប្រធាន​គយ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត លោក ឈួន ហៃ ចេញ លោក ហ៊ុយ សុជាតិ ចូល​ ​

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ក្រុង​ប៉ោយ​ប៉ែត និង​មាន​ពិធី​ប្រកាស​ផ្លាស់ប្តូរ​មុខតំណែង ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ក្រុង​ប៉ោយ​ប៉ែត ប្តូ​រលោក ឈួន ហៃ បច្ចុប្បន្ន ប្រធានការិយាល័យ​គយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​ដោយ​លោក ហ៊ុយ សុជាតិ អនុ​ប្រ ធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ តើ​លោក ឈួន ហៃ  គាត់​មាន​កំហុស និង​ការងារ ឬ​យ៉ាងណា​នោះទេ​? ។ ការផ្លាស់ប្តូរ​មុខ​តំណែង​លោក ឈួន ហៃ នោះដែរ ត្រូវបាន​មតិ​មហាជន​លើកឡើង​និង ដាក់​ការសង្ស័យថា ទំនង​ជា​ថ្នាក់លើ​ដក​សេចក្តីទុកចិត្ត​ពី​លោក ឈួន ហៃ អាច​និង​ជាប់ ពាក់ព័ន្ធ រឿងរ៉ាវ​បង្ក​ផ្ទុះ​អំពើហិង្សា​បាតុកម្ម​របស់​កម្មករ​អូស​រទេះ នៅ​ខាង​មុខ​ស្នាក់ការ ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត កាលពី​ចុងខែ ឧសភា  ឆ្នាំ​២០១៥ ដែល​បាន​ទាមទារ​ឱ្យមាន​ការបន្ធូរបន្ថយ​ពន្ធ​ដឹកទំនិញ​នាំ​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​របស់​ពួកគាត់​នោះ ។​
​ការផ្ទុះ​អំពើហិង្សា​របស់​កម្មករ​អូសរ​ទេះ​នៅពេល​នោះ​ដែរ ត្រូវ​គេ​មើលឃើញ​ថា បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ជា​ង​១​ម៉ឺន​ដុល្លារ និង​ធ្វើឱ្យ​ខាតបង់ ចំណូល​ពន្ធ​រដ្ឋ​សម្រាប់​១​ថ្ងៃ​នោះ​មាន​ចំនួន​១,៥០០​លាន​រៀល​ផងដែរ ។​
​ការផ្លាស់ប្តូរ​មុខ​តំណែង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត​ជា​គោលការណ៍​របស់​ថ្នាក់លើ ដោយសារ​លោក ឈួន ហៃ ត្រូវ​ចប់​អាណត្តិ​ការងារ ហើយ​លោក ឈួន ហៃ នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​មុខ​តំណែង ជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ​នោះ​វិញ ។​
​សូមបញ្ជាក់​ថា លោក ឈួន ហៃ ត្រូវ​គេ​និយាយថា បាន​មក​បំពេញ​ការងា​រ​ជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត  មាន​រយៈ​ប្រហែល​ពេល​ជាង​២​ឆ្នាំ ជំនួស លោក ជួប អេ​ន អតីត​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត ដែល​ត្រូវ​ចូលនិវត្តន៍​នោះ ។​
​ក្នុង​ឡុង​នៃ​ការដឹកនាំ​របស់​លោក ឈួន ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែ​ត​ត្រូវគេ​និយាយថា លោក​បាន​រិត​បណ្តឹង​ទៅលើ​ការបង់ពន្ធ​ការនាំ​ទំនិញ​អូស​តាមរ​ទេះ​របស់​កម្មក​រ​ពី​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា ។​
​ការ​រឹតបន្តឹង​នោះ​ធ្វើឱ្យ​មាន​ប្រឈម​ដាក់គ្នា​រវាង​កម្មក​អូស​រទេះ នឹង​គយ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ហើយ​កន្លងមក បាន​ផ្ទុះ​បាតុកម្ម​២​ទៅ​៣​លើក មក​ហើយ​របស់​កម្មក​រ​អូស​រទេះ ប្រឆាំង​នឹង​គយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដោយសារតែ​ការ​រឹតបណ្តឹង​បង់ពន្ធ​ទំនិញ​បែប​នោះ ៕download-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya