ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ខ្លួន​អតីត​អធិការ​ក្រុង តាខ្មៅ ដកហូត​ថ្នាំញៀន ១៣​កញ្ចប់ ​

ប៉េអឹម​ចាប់​ខ្លួន​អតីត​អធិការ​ក្រុង តាខ្មៅ ដកហូត​ថ្នាំញៀន ១៣​កញ្ចប់ ​

កណ្ដាល ៖ អតីត​អធិការ​ក្រុង​ខ្មៅ លោក មុំ វ៉ាត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង ឃាត់ ខ្លួន​ពី​បទ​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២១ ខែ កក្កដា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដោយ​ដកហូត​ថ្នាំ ញៀន​បាន​ចំនួន​១៣​កញ្ចប់ ក្នុងនោះ ១១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច ។ ជនសង្ស័យ​មុំ វ៉ាត អាយុ​៦៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ជា​អតីត អធិការ​នគរបាល​ក្រុង​ទឹកខ្មៅ ហើយ​ត្រូវបាន​ចាប់ខ្លួន នៅពេល​កំពុង​បើក​ម៉ូតូ​តែម្នាក់ឯង​លើ​ផ្លូវជាតិ​លេខ​២១​បេ ។​
​ក្រោយ​ការឃាត់ខ្លួន​និង​រកឃើញ​ថ្នាំ ញៀន​ប្រភេទ​ម៉ា​ទឹកកក​ទាំង​១៣​កញ្ចប់ អតីត​អធិការនគរបាល​រូបនេះ ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅកាន់​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់​តាម​ផ្លូវច្បាប់ ៕ that-053311760216_409135382604891_7834076503276419721_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya