ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន ចោរលួច​ម៉ូតូ ២​នាក់ ​

ប៉ូលិស​ចាប់ខ្លួន ចោរលួច​ម៉ូតូ ២​នាក់ ​

កំពង់ចាម ៖ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ ២០១៥ មុខសញ្ញា​លួច​ម៉ូតូ​ចំនួន​២ នាក់ ត្រូវបាន​កម្លាំង នគរបាល​ផ្នែក​ព្រហ្ម ទណ្ឌ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ដ​កំពង់ចាម សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃឈរ បាន ធ្វើការ​ស្រាវជ្រាវ​រហូត ចាប់ខ្លួនបាន ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​ព្រៃ វៀន ស្រុក​ព្រៃឈរ និង​ដកហូត​បាន​ម៉ូតូ​មួយ គ្រឿង ពាក់​ស្លាក​លេខ ក្លែងក្លាយ ដាក់ថា អំពិល​ធំ 1FF-7899 ។​
​ជនសង្ស័យ​ទី​១ ឈ្មោះ​យ៉​ន ផល្លី​ន អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ រកា​ក្រោម សង្កាត់​សំបួរ មាស ក្រុង​កំពង់ចាម និង​ទី​២ ឈ្មោះ​ឌុប ប៊ុន​ទៀង អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រកា​ក្រោម ។​
​តាម​មន្ដ្រី​នគរបាល ម៉ូតូ ដែល​ដកហូត បាន​ពី​ពួកគេ ម៉ាក​ហុងដា ១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ដែលមាន លេខ​តួ​ម៉ាស៊ីន ៩២៨៣៤៥៨ ដូច្នេះ​សមត្ថកិច្ច​សូម​អំពាវនាវ ស្វែងរក​ម្ចាស់​ម៉ូតូ ដើម្បី​មក​បង្ហាញ​ឯកសារ​និង​យក​ទៅ​ប្រើប្រាស់​ឡើងវិញ ៕
CH-01062

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya