ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​កុងតឺន័រ​របួសធ្ងន់​

ជិះ​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​កុងតឺន័រ​របួសធ្ងន់​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ចូល ក្រោម​រថយន្ត​កុងតឺន័រ​ដែល​កំពុងបើក​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃទី ២០ កក្កដា នៅលើ​កំណាត់​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ ត្រង់ចំណុច​មុខ​ផែស្ងួត អ៊ុយ ញ៉ុ​ង ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ  ។​

 
​រថយន្ត​កុងតឺន័រ ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-7696 មួយគ្រឿង របស់​ក្រុមហ៊ុន​ផែស្ងួត អ៊ុយ​ញ៉ុ​ង បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ។ ចំណែក​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នៅឡើយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​កណ្តាល 1M-9732 ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន​មួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​ទួលគោក ។​

 
​នៅមុន​ពេល​កើតហេតុ​រថយន្ត​កុងតឺន័រ​កំពុងបើក​ចេញពី​ក្នុង​ផែស្ងួត​ឡើងមក​លើផ្លូវ​អូ​ដឹ​ម កប់​ស្រូវ​ឆ្លងផ្លូវ​ជិត​ផុត​ទៅហើយនោះ ក៏​ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​បើក​ពី​ត្បូង​ទៅ​ជើង ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចូល​ក្រោម​ពោះ​រថយន្ត កុងតឺន័រ​ពេញទំហឹង បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម បាក់​ម្រាមដៃ​ឆ្វេង​សន្លប់​ស្ដូកស្ដឹង ហើយ​ភ្លាមៗ​នោះ ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន​ទួលគោក មក​ដឹក​យកទៅ​សង្គ្រោះ ។​

 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​វាស់វែង និង​នាំយក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ ៕xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya