ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » សម្រេច​​ដាក់​គុក​​យុវជន​ម្នាក់​អស់​មួយជីវិត ករណី​រំលោភ​សម្លាប់​អតីត​គូ​ដណ្ដឹង​

សម្រេច​​ដាក់​គុក​​យុវជន​ម្នាក់​អស់​មួយជីវិត ករណី​រំលោភ​សម្លាប់​អតីត​គូ​ដណ្ដឹង​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ខឹង​ចាស់ទុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង បាន​ល្បួង​គូ​ដណ្ដឹង​ទៅ​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​នៅ​ខាងក្រោយ​ភូមិ ហើយ​ច្របាច់​.​ក សម្លាប់​បំបិទមាត់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ឈានដល់​តុលាការ​ខេត្តកណ្ដាល​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​១​ជីវិត ពីបទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ រំលោភ​សេពសន្ថវៈ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។

 
​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ លោកស្រី ចាន់ ម៉ា​ឌី​ណា ចៅក្រម​សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម​តុលាការ​ថ្នាក់ក្រោម​ទុកជាបានការ​ដដែល​។ យុវជន​រូបនេះ​ឈ្មោះ ធឿន នី អាយុ​២៣​ឆ្នាំ ជា​កសិករ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផន ស្រី​នាង អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​។​

 
​ហេតុការណ៍​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងក្រោយ​ភូមិ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ គេ​ប្រទះឃើញ​សព​នារី​រងគ្រោះ ដោយ​ឃាតក​កាច់​មែកឈើ និង​ស្លៀកខោ​ពីមុខ​ទៅក្រោយ ពីក្រោយ​មក​មុខ​របៀប​ប្រញាប់​ប្រញាល់​។ ការរកឃើញ​សព​នារី​រងគ្រោះ គឺ​ដំបូង​ប្រទះឃើញ​ខោ​ក្នុង​២ នៅលើ​មែកឈើ​ដែល​គេ​ស្គាល់ ទើប​មានការ​រុករក​ក៏​ប្រទះឃើញ​សព​។​

 
​នារី​រងគ្រោះ និង​ឈ្មោះ ធឿន នី ពីមុន​ធ្លាប់​ស្រឡាញ់គ្នា និង​ឱ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​ភ្ជាប់ពាក្យ​នឹង​គ្នា តែ​បាន​ប្រមាណ​៣​ខែក្រោយ​មក ចាស់ទុំ​ខាង​ស្រី​ផ្ដាច់​ពាក្យ​វិញ ដែល​គ្មាន​ប្រភព​ណា​អះអាង​ពី​មូលហេតុ​បែបណា​ទេ​។ ទោះបីជា​បែបណា​ក្តី រវាង​នារី​រងគ្រោះ និង​ឃាតក​នៅតែ​ទាក់ទង​គ្នា​ដដែល តែ​មិន​ផ្អែមល្ហែម​ដូច​មុន​ទេ​។ ដោយសារ​ការផ្ដាច់​ពាក្យ​ពី​ចាស់ទុំ ទើប​ជនល្មើស​រក​ឱកាស​ល្បួង​នារី​រងគ្រោះ​នាំយកទៅ​រំលោភ​នៅ​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រោយ​ភូមិ ខណៈដែល​មាន​ពិធី​បុណ្យដារលាន​។​

 
​ដោយសារតែ​ព្រឹក​ឡើង គេ​ប្រទះឃើញ​សព​នារី​រងគ្រោះ ហើយ​មាន​សមត្ថកិច្ច​ច្រើន​ទៅ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ ទំនងជា ធឿន នី ភិតភ័យ​ពី​អំពើ​របស់ខ្លួន ខ្លាច​លាក់​មិន​ជិត រហូតដល់​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ក៏​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន ប៉ុន្តែ​មិនបាន​សម្រេច ក៏​បែកការណ៍ ហើយ​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ និង​រួច​ផុតពី​សេចក្ដីស្លាប់ តែ​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​ឡើយ​៕ ដថដ សថដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya