ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អធិការ​ ហ៊ុល វាសនា ករណី​​ចាប់​រំលោភកូនសិស្សសាលា​ ​

អធិការ​ ហ៊ុល វាសនា ករណី​​ចាប់​រំលោភកូនសិស្សសាលា​ ​

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥​ពាក់ព័ន្ធ​និង​សិស្សសាលា​នៃ​វិទ្យាល័យ ហ៊ុន សែន ស្រុក​កំពង់ត្រឡាច​មានឈ្មោះ​យ ស ភ មាន​អាយុ ១៩​ឆ្នាំ​ដែល​បាន​ចោទប្រកាន់​ថា​បាន​គំរាម​ចាប់​រំលោភ​បាន​សម្រេច ក្នុង​ប៊ុយ​រ៉ុការិយាល័យ​របស់ខ្លួ​ន បាន​ប្រើ​អំពើហឹង្សារ ដោយ​បាន​យក​កាំភ្លើងខ្លី វាយ​ទៅលើ​ក្បាល និង​ទះកំភ្លៀង​២​ដៃ ដែល​ហេតុ​ការ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នៅ​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៥​។​
-​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៥ លោក ហ៊ុល វាសនា អធិការ​ស្រុក​កំពង់ត្រឡាច បាន​ធ្វើ​ការបដិសេធ​ទាំងស្រុង ថា​មិនមែន​ជា​ករណី​ចាប់រំលោភ​នាង​ឡើយ និង​មិន​វាយ​លើ​រូបនាង​និង​កាំភ្លើង​ផងដែរ ដូច្នេះ​លោក អធិការ​ស្រុក​កំពង់​ត្រឡាច​បាន​ធ្វើការ​បដិសេធ លើ​ការចោទប្រកាន់​នោះ​។​
-​លោក អធិការ​ស្រុក​កំពង់ត្រឡាច បានបញ្ជាក់​ថែមថា​រូបលោក និង​នាង យ ស ភ បាន​ស្គាល់​គ្នា​តាមរយះ Facebook ហើយ​ការទំនាក់ទំនង​នោះ គឺ​មាន​រយះពេល ជាង​១​ខែ​ហើយ​រហូត​នាង យ ស ភ បានមក​ចេញចូល​កន្លែងធ្វើកា​ររ​បស់​ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​កំពង់ត្រឡាច រៀងរាល់ថ្ងៃ ដោយ​ក្នុង​នោះ រួម​ទាំង​បាយទឹក ព្រឹកល្ងាច​ហើយ​ថែម​ទាំ​បាន​បណ្តើរគ្នា​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ធំៗ​ផ្សែង​ថែមទៀត​ផង​។  ហើយ​ថែមទាំង​បានធ្វើការ​ស្បថស្បែ​នឹង​គ្នា​ក្នុង​កំឡុង​១​ខែ​នោះ លោក​អធិការ​បាន​បញ្ជាក់ថា នេះ​គឺជា​រឿង​ពាក់ព័ន្ធ​និង​ស្នេហា មិនមែន​ជា​រឿង ចាប់រំលោភ និង​ប្រើ​ហឹង្សា​នោះឡើយ រយះពេល​១​ខែ​នេះ​រូបគាត់​បាន​រស់នៅ​ជាមួយ​នាង​សឹងតែ​ដូច​ប្តី​ប្រពន្ធ​ទៅ​ហើយ​។​
-​សូម​រំលឹក​ថា កាល​ពី​ម្សិលមិញ រូប​នាង​មាន​ឈ្មោះ យ ស ភ បានបញ្ជាក់​ថា​រូប​នាង មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ពី​សុ​វត្តិភាព​សន្តិសុខ​ផ្ទាល់ខ្លួន  ក៏ដូចជា​ក្រុមគ្រួសារ​របស់​នាង ពីព្រោះ​លោក​អធិការ ហ៊ុល វាសនា បាន​គំរាម​សម្លាប់​ទាំង​គ្រួសារ និង​រូប​នាង​ផ្ទាល់ ក្រោយ​ពេល​ធ្វើកា​រំលោភ​នាង​បាន​សម្រេច​រួច​ហើយ បើ​ហ៊ាន​តែ​នាង​ធ្វើឲ្យ​មាន​ការ​បែកធ្លាយ​រឿងនេះ ឬ​ក៏​ធ្វើ​ការប្តឹង​រូប​ខ្លួន និង​បាញ់​សម្លាប់ចោល​ទាំង​ក្រុម​គ្រួសារ រូ​ម​ទាំង​រូប​នាង​ផងដែរ​៕11760231_1609756899296345_1791704982675719389_n 44556677

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya