ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចាក់សោ​ទ្វារ​ភូមិគ្រឹះ​មិនឲ្យ​គេ​ចូល​ដណ្តឹង​ប្អូនស្រី ព្រោះ​កូន​កំលោះ​មេម៉ាយ​កូន​២

ចាក់សោ​ទ្វារ​ភូមិគ្រឹះ​មិនឲ្យ​គេ​ចូល​ដណ្តឹង​ប្អូនស្រី ព្រោះ​កូន​កំលោះ​មេម៉ាយ​កូន​២

​ភ្នំពេញ​៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិគ្រឹះ​មួយកន្លែង ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​ម្នាក់​បាន​យក​សោ​ទៅ​ចាក់​ទ្វារ​ភូមិគ្រឹះ មិន​ឲ្យ​ភ្ញៀវ​ចូល​ដណ្តឹង​ប្អូនស្រី ដោយសារ​តែ​បុរស​រូប​នេះ មិន​ពេញចិត្ត​នឹង​កូនកំលោះ​ដែល​ខ្លួន​អះអាងថា បុរស​នេះ​ជា​មេម៉ាយ​កូន​២​។​
​ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​កើត​មាន​ចលាចល​ដល់​ភ្ញៀវ​ខាង​ប្រុស និង​ខាង​ស្រី​មិនបាន​ជួប​ជជែក​គ្នា​ដើម្បី​ស្តីដណ្តឹង​កូនស្រី​នោះឡើយ ដោយសារតែ​គ្មាន​សោ​ចាក់​ទ្វារ​ដើម្បី​ស្តីដណ្តឹង​តាមច្បាប់​។​
​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ហើយ​ហៅ​បុរស​រូប​នេះ ទៅ​ដោះស្រាយ​នៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ។ កូនកំលោះ​ត្រូវគេ​ស្គាល់ឈ្មោះ ឡេង ប៊ុនឡុង អាយុ​៣៥​ឆ្នាំ ចំណែក​កូនក្រមុំ ឈ្មោះ ចាន់ រ័ត្ន​នា អាយុ​២៥​ឆ្នាំ ៕

prathna-3 prathna-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya