ភ្នំពេញ៖បុរសជនជាតិវៀតណាម៣នាក់បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់និងរងការខូចខាតអស់១កង់ នៅមុខហាងហេងហេង ស្ថិតតាមបណ្តោយមហាវិថិព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៣។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសជនជាតិវៀតណាម៣នាក់បានបើករថយន្តមួយគ្រឿងម៉ាកមែគសឺដេស ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ បាត់ដំបង 2A-2264 បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេ
ចង្កូតជ្រុលបុករបាំងថ្មចែក ទ្រូងផ្លូវបាក់អស់ចំនួនមួយកង់ រីឯរថយន្តរងការខូតខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងនគរបាលមូលដ្ឋានសហការជាមួយនគបាល ជំនាញចុះមកអន្តរាគមន៍វាស់វែងដកហូតរថយន្តនិងអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យជំនាញរងចាំដោះស្រាយនៅពេលក្រោយ។
គួរបញ្ជាក់ថាហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបណ្តាលឲ្យនណារម្នាក់រងរបួសនោះទេ៕
» ព័ត៌មានជាតិ » ជនជាតិវៀតណាម៣នាក់ បើករថយន្តបុករបាំងថ្មបាក់អស់១ផ្ទាំង