ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន

ឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន

​ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​ឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ ខណៈ​ស្ត្រី​រូបនេះ​បាន​រក្សារ​ទុក​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវលំ​ក្រុម​១០ ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។​

​ស្ត្រី​សង្ស័យ​មានឈ្មោះ សុខ សយ (​ហៅ​យាយ​វិត​) អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ នៅ​ជុំវិញ​ករណីនេះ​ការឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខាងលើ​សមត្ថកិច្ច​បានរ​ក​ឃើញ​នូវ​វត្ថុតាង​ជា​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​(​ប្រាំមួយ​កញ្ចប់​ថង់​តូច​)​រួម​និង​កូន​ថង់​តូច​ទុក​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​ផងដែរ ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី រួម​និង​វត្ថុតាង​គ្រឿងញៀន​ត្រូវ សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ​ធ្វើការ​សាកសួរ​និង​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​បន្ត​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នៃ​ផ្លូវច្បាប់​៕ខឋ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya