ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ក្រុមស្ទាវ​ស្រី​ប្រុស វាយ​ឲ្យ​របួស​៤​នាក់ និង​បាញ់​គំរាម​៤​គ្រាប់​ ​

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ក្រុមស្ទាវ​ស្រី​ប្រុស វាយ​ឲ្យ​របួស​៤​នាក់ និង​បាញ់​គំរាម​៤​គ្រាប់​ ​

ភ្នំពេញ​៖ យុវជន​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ស្រវឹងស្រា​ជោគ​បានឃើញ​យុវជន​២​នាក់​ក្នុងនោះ​មាន​យុវជន​ម្នាក់​ជា​ជនពិការ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​និង​កង់​មួយ បាន​មក​ឈប់​និយាយ​គ្នា​លេង​នៅក្បែរ​ចញ្ចើមផ្លូវ​ដោយ​មានកា​ន់​ឈើច្រត់​នៅ​និង​ដៃ ខណៈ​ក្រុម​យុវជន​ខាងលើ​ជិះ​ម៉ូតូ​មក​ដល់​ស្មានតែ​ឈប់​ចាំ​វាយ​ពួកគេ ក៏​នាំគ្នា​យក​ដំបង​វាយ​បណ្តាលឲ្យ​ជនរងគ្រោះ (​ជនពិការ​) រង​របួសស្រាល ហើយ​បាន​រត់​ចោល​កង់ និង​ម៉ូតូ​ត្រូវ​ក្រុម​បង្ក​វាយ​បណ្តាលឲ្យរ ង​ការខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ចុះមក​អន្តរាគមន៍​តែ​ត្រូវ​ក្រុម​បង្ក​វាយ ឲ្យ​របួស​៤​នាក់​ទៀត និង​ដក់​កាំភ្លើង​បាញ់​៤​គ្រាប់​ដើម្បី​គំរាម ។​
​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ  ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនបង្ក​ត្រូវ​បាន​គេ​ស្គាល់​១​ឈ្មោះ ផល វីរៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សំរោង ឃុំ​រំចេក ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។ ២​ឈ្មោះ​ផល វិចត្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា​។ ទី​៣​ឈ្មោះ​ជុំ សុធា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរប​កម្មក​រោងចក្រ ស្នាក់​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយចេក ឃុំ​រោង​ម៉ោង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។ ចំណែក​២​នាក់​ទៀត​រត់គេច​បាត់​ស្រមោល​តែ​ម្តង​។​
មុនពេល​កើតហេតុ​គេ​បាន​នាំគ្នា​ជិះ​ម៉ូតូ​មួយគ្រឿង និង​កង់​មួយ​គ្រឿង ក្នុងនោះ​មាន​ជន​ពិការ​ម្នាក់ ដោយ​ឈប់​នៅ​ចញ្ចើមផ្លូវ​និយាយ​គ្នា​លេង ភ្លាមនោះ ស្រាប់តែ​មាន​យុវជន​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​មក​ឈប់​ក្បែរ​ហើយ​យក​ដំបង​មក​ដេញ​វាយ​ពួកគេ​បណ្តាលឲ្យ​រងរបួស និង​រត់​ចោល​កង់ និង​ម៉ូតូ  ហើយ​ពូកគេ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះ​មក​អន្តរាគមន៍ ។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ បន្ទាប់​មក​ក្រុម​បង្ក​ក៏បាន​ព្រួត​វាយ​សមត្ថកិច្ច​បណ្តាលឲ្យ​រងរបួស ចំនួន​៤​នាក់​ទៀត មិន​ត្រឹមតែ​ប៉ុណ្ណោះ ពូកគេ​បាន​ដក់​កាំភ្លើងខ្លី​បាញ់​ចំនួន​៤​គ្រាប់​ឡើងលើ​ដើម្បី​គំរាម​។​
​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ក្រុម​បង្ក​បាន​នាំគ្នា​រត់​គេចខ្លួន​តែ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​៣​នាក់​ដើម្បី​យក​មក​សាកសួរ ។​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង ចំណែក​ក្រុម​បង្ក​ដែល​ឃាត់​បាន សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​យកទៅ សាក​សូរ និង​កសាង​សំណុំរឿង​បញ្ជូចទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ 333 11113

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya