ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​កិន​បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​ ​

ឡាន​កិន​បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​ ​

ភ្នំពេញ ៖   គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង បន្ទាប់ពី​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ដើរ​ថ្មើរជើង​ឆ្លងផ្លូវ ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដីខ្សាច់​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ទៅបុក​ជនរងគ្រោះ​បណ្តាលឲ្យ​បែក​ប្លោកនោម រួច​កង់​រថយន្ត​បាន​កិន​ចំ​ជើង​របស់​គាត់ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅលើ​ដងផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថៃ្ង​ទី​១៩ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិត​នៅ​ខាង​មុខ​មន្ទីរ​ពេទ្យ​ទឹកថ្លា ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ មុនពេល​កើតហេតុ គេ​បាន​ឃើញ បុរស​ជនជាតិ​ចិន​ម្នាក់ មិនទាន់​ត្រូវបាន​គេ​ស្គាល់​ពី​អត្តសញ្ញាណ បាន​ដើរ​ថ្មើរជើង​ចេញពី​ក្នុង​រោងចក្រ​ឡាក់​គី​ស៊ូ​ន តាម​បណ្តោយ​ផ្លូវ​ខាង​លើ លុះ​បាន​មកដល់​ចំណុច​មុខ​មន្ទីរពេទ្យ​ទឹកថ្លា ជនរងគ្រោះ​ក៏​បាន​ដើរ​ឆ្លងផ្លូវ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង ខណៈពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដីខ្សាច់ មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4926 បើក​បរដោត​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន បាន​មក​បុក​ជនរងគ្រោះ​ដែល​កំពុង​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​បែក​ប្លោកនោម បន្ទាប់​មក​កង់​រថយន្ត​បាន​កិន​ចំ​ជើង​ខាងស្តាំ​របស់​ជនរងគ្រោះ ម្ខាង​ខ្ទេច​ម៉ដ្ឋ  បណ្តាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម្ម​នៅលើ​ដងផ្លូវ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ៕
11741722_1627047910904514_1938974924_n 11778160_1627293177546654_937779784_n 11778223_1627293170879988_938312240_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya