ព្រះសីហនុ៖ មន្ត្រីយោធាចំនួន២នាក់ក្នុងចំណោម៤នាក់របស់សឹករងខេត្តព្រះសីហ នុ កំពុងរងការចោទប្រកាន់យ៉ាងចាស់ដៃថា បានធ្វើទារុណ្ឌកម្មមកលើប្រជាពលរដ្ឋម្នាក់ ដោយគ្រាន់តែប្រជារាស្ត្ររងគ្រោះរូបនោះបានចូលទៅជូកស្មៅនៅក្នុង បរិវេណលំនៅឋានមួយ នៅក្នុងតំបន់ក្បាលឆាយ ។
បងស្រី ជួន សុខា អាយុ៤៥ឆ្នាំ មានទីលំនៅក្រុម២១ ភូមិ១ សង្កាត់លេខ១ ត្រូវជាប្រពន្ឋជនរងគ្រោះបានអះអាងបែបនេះថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ រកមួយថ្ងៃសំរាប់តែមួយថ្ងៃ ហើយក៏ពុំមានដីរស់នៅនោះទេ ទើបពួកគាត់មកជ្រកជ្រៀតរស់នៅលើដីរដ្ឋហាមឃាត់ បើទោះបីដឹងថាការរស់នៅនោះវាខុសច្បាប់យ៉ាងណាក្តី ហើយនៅថ្ងៃកើតហេតុ ខណៈរូបគាត់ចេញពីផ្ទះមកធ្វើការងារអោយគេ ឯ ប្តីគាត់ឈ្មោះម៉ៅ ណារិន អាយុ៤៩ បានលី ចប មកជូកស្មៅគេនៅក្បែរផ្ទះគាត់ ប្តូយកប្រាក់បន្តិចបន្តួចចឹញ្ចឹមគ្រួសារ ស្រាប់មានទាហ៊ាន៤នាក់ មកចាប់ប្តីគាត់ដោយចោទទាំងបំពានថា បានចូលទៅកាប់ព្រៃក្នុងដីហាមឃាត់ បើទោះបីជាប្តីគាត់មានចបកាប់តែមួយសំរាប់ជូកស្មៅយ៉ាងណាក្តី ហើយអ្វីដែលអយុត្តិធម៍បំផុតនោះក្រុមទាហ៊ានទាំង៤នាក់ ដែលគេព្យាយាមលាក់បាំងឈ្មោះនោះ មាន២នាក់បានចាប់ប្តីគាត់វាយដុំ ទាត់ធាក់យ៉ាងចាស់ដៃឯ២នាក់ទៀតឈមើល រួចហើយបានដឹកតាមម៉ូតូមករដ្ឋាបាលព្រៃឈើ ខេត្តព្រះសីហនុសួរចម្លើយដូចអ្នកទោសសំលាប់មនុស្សអញ្ចឹង។
ប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោងជាង១៣ថ្ងៃត្រង់ ដោយរកកំហុសរបស់ប្តីគាត់ពុំឃើញ ខាងរដ្ឋាបាលព្រៃឈើក៏បានដោះលែងមកវិញទាំងឈើគ្រាំគ្រា ប៉ុន្តែបើទោះបីជាប្តីគាត់ត្រូវបានដោះលែងយ៉ាងណាក៏ដោយ រូបគាត់និងក្រុមគ្រួសារនឹងដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័ណ្ឌពាក់ ព័ន្ឋអនុវត្តន៏ច្បាប់មួយចំនួនក្នុងខេត្តព្រះសីហនុពីបទ ហឹង្សាដោយចេតនា និង បទរំលោភសិទ្ឋមនុស្ស រំលោភសិទ្ឋប្រជាពលរដ្ឋ បើទោះបីជាប្តីគាត់មានទោសក៏មន្ត្រីយោធាទាំងនោះពុំមានសិទ្ឋប្រើ អំពើហឹង្សាបែបអមនុស្សធម៍នោះទេ ដូចនេះសូមប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំថ្នាក់ខេត្ត ជាពិសេសមេបញ្ជាការតំបន់សឹករងខេត្តព្រះសីហនុមេត្តា ជួយរកយុត្តិធម៍ជួនក្រុមគ្រួសាររបស់គាត់ផង មិនមែនអាងអំណាចដើរធ្វើអ្វីតាមអំពើរចិត្តនោះទេ។
ជុំវិញការចោទប្រកាន់នេះ លោក សុខ សាកល មេបញ្ជាការតំបន់សឹករងខេត្តព្រះសីហនុ ពុំអាចស៊ុំការបំភ្លឺបាននោះទេ ដោយទូរស៍ព្ទលោក បានបិទរហូត ឯ លោក ស សឹង មេបញ្ជាការងតំបន់សឹករងខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះបញ្ហានេះ សូមរងចាំការបំភ្លឺពីលោក ឧត្តមសេនីយ៍ត្រី សុខ សាកល មេបញ្ជាការតំបន់សឹករងខេត្តទៅ ការបិទទូរស័ព្ទព្រោះលោកឧត្តមសេនីយ៍ត្រីជាប់ប្រជុំរហូត ៕
» ព័ត៌មានជាតិ » ទាហ៊ានតំបន់សឹករងខេត្តព្រះសីហនុ២នាក់ រងចោទធ្វើទារុណ្ឌកម្មលើពលរដ្ឋ