ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » លោក​សម រង្ស៊ី ឆ្លើយតប​ប្រតិកម្ម​របស់​មន្ត្រី​រាជរដ្ឋាភិបាល​រឿង​ផែនទី​ដែល​ទិញ​ពី​បារាំង​១៦៨​ដុល្លារ​ ​

លោក​សម រង្ស៊ី ឆ្លើយតប​ប្រតិកម្ម​របស់​មន្ត្រី​រាជរដ្ឋាភិបាល​រឿង​ផែនទី​ដែល​ទិញ​ពី​បារាំង​១៦៨​ដុល្លារ​ ​

ភ្នំពេញ ៖ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយតប​ចំពោះ​ការ​ប្រតិកម្ម​របស់​មន្ត្រី​រាជរដ្ឋាភិបាល ទាក់ទង​បញ្ហា​ផែនទី ដែល​ទិញ​ពី​បារាំង​ក្នុងតម្លៃ​១៦៨ ដុល្លារ ដោយ​បាន​លើកឡើង​ថា នោះ​ជា​រឿង​តម្លាភាព​នៅក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ អត់​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​ទេ ហើយ​ជា​ព័ត៌មាន​សុទ្ធសាធ ដែល​លោក​ចង់ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​។​
​លោក សម រង្ស៊ី ថ្លែង​បែប​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​ក្នុង​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ កម្ពុជា កាលពី​វេលា​ម៉ោង​១១​និង​១០ នាទី ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ មុននេះ​។ លោក​ថ្លែងថា “​នេះ​តម្លាភាព ហើយ​ការទិញ​នេះ គឺ​ខ្ញុំ​លោក​ចង់​ជម្រាប​ព័ត៌មាន និង​ប្រជាពលរដ្ឋ​ខ្មែរ​ថា នៅ​ស្រុក​គេ​នៅ​បណ្ណាល័យ ហើយ​បណ្ណាល័យ​មានតែ​មួយ​ទេ បណ្ណាល័យ​ពិសេស​ដែល​គេ​តម្កល់​ទុក​ផែនទី​យើង​អាច​ទៅ​រក​ឃើញ ហើយ​យើង​អាច​ទិញ​បាន ហើយ​នេះ​ជា​នីតិវិធី​នៅ​ស្រុក​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ គឺ​អ្នក​ណា​មាន​សិទ្ធិ​ចង់​ទៅ​មើល​ឯកសារ ហើយ​បើ​ចង់ឲ្យ​គេ​ថតចម្លង គេ​អាច​ថតចម្លង​ចេញ​ទៀត គឺ​អ្នក​ចង់​ទៅ​យក ទៅ​ថត​ក៏បាន ហើយ​ខ្ញុំ​ចង់​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ថា​អ្វី​ដែល​យើង​កំពុងតែ​ត្រូវការ កំពុងតែ​ចង់បាន នៅ​ស្រុក​គេ​ចំហ​ជា​សាធារណៈ​អត់​មាន​ពាក់ព័ន្ធ​អី​សោះ គឺជា​ព័ត៌មាន​សុទ្ធសាធ ហើយ​ឆ្លុះបញ្ចាំង​ពី​តម្លាភាព​នៅ​ស្រុក​គេ ដែល​គេ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​”​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ផែនទី​បារាំង មុន​ឆ្នាំ​១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ទាំង​២៦ ផ្ទាំង ដែល​ទាំងអស់​គ្នា​ចង់បាន​ពេលនេះ មាន​ដាក់​លក់​នៅ​ប្រទេស​បារាំង ក្នុងតម្លៃ​១៥៣,៩១ Euros ស្មើនឹង​១៦៨ ដុល្លារ​អាមេរិក ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ផែនទី​ទាំង​២៦ ផ្ទាំង (​វិក្កយបត្រ​ភ្ជាប់​មក​ជាមួយ​នេះ​) យក​មក​បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។​
​តាម​លោក សម រង្ស៊ី បានបញ្ជាក់​ថា ច្បាប់ដើម​នៃ​ផែនទី​នេះ មានតែ​មួយ​ច្បាប់​គត់ ដែល​តម្កល់ទុក​នៅ​ប្រទេស​បារាំង​។ អ្វី​ដែល​គេ​ដាក់​លក់​នោះ គឺជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ដាក់​បញ្ចូល​ក្នុង DVD (​រូបថត​ភ្ជាប់​មក​ជាមួយ​នេះ​)​។ សម័យនេះ គេ​ឈប់​ផ្តល់​ច្បាប់​ចម្លង​លើ​ក្រដាស​ទៀតហើយ​។ មាន​តែ​ច្បាប់​ចម្លង​ក្នុង​DVD ទេ ដែល​គេ​ធានា​ជា​ផ្លូវការ​ថា ដូច​ច្បាប់ដើម​បេះ​បិទ គ្មាន​ខុស​អ្វី​បន្តិច​ពី​ច្បាប់​ដើម​ឡើយ​។ ទោះជា​ចម្លង​មួយ​លាន​ដង ក៏​រក្សា​លក្ខណៈ​ដើម​ពេញលេញ​ដដែល​។​
​ក្រោយពី​មាន​ការផ្សព្វផ្សាយ​បែបនេះ មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​សេចក្តីថ្លែងការណ៍ មួយ ដោយ​បញ្ជាក់​ថា សកម្មភាព​របស់​លោក សម រង្ស៊ី បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ដ៏​អាក្រក់​ក្នុងការ​បន្ទាបបន្ថោក បន្តុះបង្អាប់​នូវ​តម្លៃ​ការងារ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល ប្រសូត្រ​ចេញពី​ការបោះឆ្នោត ហើយក៏​ជា​ការ​បន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​អះអាង​ថា ការលើកឡើង​របស់​លោក សម រង្ស៊ី បែបនេះ គឺ​កំពុង​មាក់​ងាយ​ដល់​សកម្មភាព​ការងារ​បោះបង្គោល​ព្រំដែន​របស់ រាជរដ្ឋាភិបាល ដែល​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​។ លោក​បញ្ជាក់​យ៉ាង​នេះ​ថា “​យើង​មិន​ទាន់​ឃើញ​ផែនទី​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ពាក្យ​និយាយថា ផែនទី​របស់​រដ្ឋ​មួយ ហើយ​ជា​ផែនទី​ដ៏​សំខាន់បំផុត សម្រាប់​កំណត់​ព្រំដែន​រវាង​ប្រទេស​របស់​យើង​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​ជាមួយ​វៀតណាម ទៅ​ទិញ​នៅ​ផ្សារ​ត្រី​ក្នុង​តម្លៃ​១៦០ អឺរ៉ូ​នោះ គឺជា​ការ​មាក់ងាយ​ដល់​សកម្មភាព​ការងារ​បោះបង្គោល​ព្រំដែន​របស់ រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​ខិតខំ ហើយ​ផែនទី​តម្លៃ​១៦៨ ដុល្លារ​នេះ ជា​ផែនទី​ធ្វើ​ដោយ​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង​មែន ឬ​មិនមែន ? សព្វថ្ងៃ​អត់​បញ្ចេញ អត់​អី​ទាំងអស់ ប៉ុន្តែ​ជា​បឋម​ខ្ញុំ​ជឿថា ផែនទី​ខ្នាត​១/១០០០០០ ផលិត​ដោយ​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង​យូរ​ឆ្នាំ​ហើយ និង​ច្រើន​ទសវត្សរ៍​មក​ហើយ គេ​មិន​ដែល​យក​ផែនទី​នេះ មក​លក់​ទៅ​ទីផ្សារ​ត្រី​បែបនេះ​ទេ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ទៀតថា “​ការប្រកាស​កន្លងមក​ថា បាន​យក​ផែនទី​ពី​ប្រទេស​បារាំង​មក​ដោះស្រាយ​បញ្ហា​ព្រំដែន​នោះ ជាការ​មាក់ងាយ​ដល់​ការងារ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​ធ្វើ និង​បាន​ធ្វើ​កន្លងមក ដែល​បាន​ប្រើប្រាស់​ផែនទី​ផែនទី​ខ្នាត​១/១០០០០០ ផលិត​ដោយ​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង​”៕M19-07-15-d1 M19-07-15-d-1024x768

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya