ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អូស្រ្តាលី​ផ្តល់​ជំនួយជាង​៣លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរ​ក្រហម

អូស្រ្តាលី​ផ្តល់​ជំនួយជាង​៣លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរ​ក្រហម

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្រ្តាលី​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​នេះ​ថា រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​នឹង​ផ្តល់​ជំនួយ​ចំនួន​៣លាន​២សែន​៥ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​សម្រាប់​ដំណើរ​ការ​របស់​សាលាក្តី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

ក្នុង​ការ​ប្រកាស​ផ្តល់​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​នេះ លោក បប់ ឃែ (Bob Carr) រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​បាន​ថ្លែង​ថា អូស្រ្តាលី​លើក​ទឹកចិត្ត​ឲ្យ​កម្ពុជា​និយាយ​បញ្ចុះ​បញ្ចូល​ទៅ​កាន់​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​ ទាំង​បច្ចុប្បន្ន និង​អនាគត ដើម្បី​ឲ្យ​តុលាការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពេញ​លេញ​នៅ​ក្នុង​ប្រតិបត្តិ​ការ​កាត់​ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

គួរ​បញ្ជាក់​ថា រាប់​ទាំង​ប្រាក់​ជំនួយ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ឧបត្ថម្ភ​របស់​ប្រទេស​អូស្រ្តាលីសម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​បាន​កើន​ដល់​ចំនួន ២៣​លាន​ដុល្លារ​ហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya