ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សម្តេច​ប៊ុនរ៉ានី​ជួយ​អ្នកក្រ​កើតរោគ​ពិស​ស៊ីសាច់​មនុស្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​‬ ​

សម្តេច​ប៊ុនរ៉ានី​ជួយ​អ្នកក្រ​កើតរោគ​ពិស​ស៊ីសាច់​មនុស្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​‬ ​

ភ្នំពេញ​៖ បន្ទាប់ពី​ទទួល​ព័ត៌មាន​ស្ដីពី​ស្ថានភាព​ជំងឺ និង ជីវភាព​ទីទាល់ក្រ​របស់​គ្រួសារ​ស្ត្រី​ឈ្មោះ ស្រេង ស្រី​អាង អាយុ ៤០ ឆ្នាំ មាន​ប្ដី​ឈ្មោះ ភួង ស្រ៊ាន ជា​កម្មករសំណង់ មាន​កូន​ពីរ​នាក់ រស់នៅ​ភូមិ​កំរ៉ែង ឃំ​ុ ជីគរ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ជំងឺ​ចម្លែក​ម្យ៉ាង ហៅថា បូស​ធ្យូង នោះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ចាត់​មន្ត្រី​ទៅ​ទទួល​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។ នៅ​ល្ងាច​ម៉ោង ៦ ថ្ងៃទី ១៨ ខែកក្កដា អ្នកជំងឺ​ត្រូវបាន​ដឹក​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក្រោម​ការយកចិត្តទុកដាក់​ពី​មន្ត្រី​កាកបាទក្រហមកម្ពុជា និង ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ជាច្រើន​នាក់ ។
​ការ​មក​ព្យាបាល​នេះ​ខាង​មន្ទីរពេទ្យ​សហការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ហើយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​ឧបត្ថម្ភ​ថ្លៃ​ដឹក​រថយន្ត​ពេទ្យ និង​ចំណាយ​រាល់​ការហូបចុក​របស់​អ្នកជំងឺ និង អ្នក​កំដរ​អ្នកជំងឺ ។ នេះ​ជា​កាយវិការ​ប្រកបដោយ​ក្ដី​មេត្តាធម៌​ចំពោះ​អ្នកជំងឺ ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​ជានិច្ចកាល​តែងតែ​ជួយ​ប្រជាពលរដ្ឋ​មានទុក្ខ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ៕11011301_880294165396619_161162337421360513_n 11695979_880293735396662_4397342507143353427_n 11753692_1471651476462170_8017514359294361998_n 11755688_880293918729977_4756842290453146323_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya