ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​យុវជន​ម្នាក់ ពី​បទ​រំលោភ​អ​និតិ​ជន​ ​

ប៉េអឹម​ឃាត់ខ្លួន​យុវជន​ម្នាក់ ពី​បទ​រំលោភ​អ​និតិ​ជន​ ​

បន្ទាយមានជ័យ​៖ យុវជន​ម្នាក់​ត្រូវ​បាន​កងកំលាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​អំពី​ករណី​ល្បួង​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ​យក​ទៅ​រំលោភ​។ ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​17​ខែកក្កដា​ឆ្នាំ​2015 នេះ​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ក្នុងភូមិ គីឡូ​មែត្រ​៤ សង្កាត់​ផ្សារ កណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​
​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេ បញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន ជ័យ​បាន​អោយ​យើង​ថា​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ ដែន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​នេះ​ធ្វើឡើង​បន្ទាប់ពី​បាន ទទួល ពាក្យបណ្តឹង​របស់​ឈ្មោះ គិន សារិន អាយុ​៤៦​ឆ្នាំ​ជា ម្តាយ​ក្មេងស្រី​រងគ្រោះ​ពី បទ​ល្បួង​កូនស្រី​របស់​គាត់​យក​ទៅ​រំលោភ​។​
​យោងតាម​ពាក្យបណ្តឹង​លោក ឱ បូ​រិន្ទ បាន​រៀប រាប់​ថា​ឈ្មោះ​សុខ ដែន បាន​នាំ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ញាន ដា​លីកា ភេទ ស្រី​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​ដើរ លេង​នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​៥​ហើយ​បបួល នាង ផឹកស្រា​ឡើង​ស្រវឹង​ជោគជ៉ាំ​។ បន្ទាប់ពី​នាង​ស្រវឹង យុវជន​សុខ ដែន​ក៏ នាំ​នាង​ទៅ​ដេក​នៅ​ផ្ទះសំណាក់ មួយ ហើយ រួមភេទ​ជាមួយ​នាង​បាន​៤​ដង នឹង​តែង នាំ​នាង ទៅ​ដេក​ផ្ទះសំណាក់​ជាច្រើនលើក​។ នៅ​ថ្ងៃ​ទី​១៤​កក្កដា​នេះ​ជនសង្ស័យ​បាន​ហៅ​នាង​ទៅ​ដេក​ផ្ទះសំណាក់​ដូច​សព្វមួយដង​តែ​ត្រូវ​បែកការណ៍​ដល់​ម្តាយ​ទើប​ម្តាយ​ដាក់​ពាក្យបណ្តឹង​ទៅ​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​យុវជន សុខ ដែន បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន ល្បួង​នាង​យក​ទៅ​ផឹកស្រា​ហើយ​ពេល​ស្រវឹង​ក៏​យក​នាង​ទៅ​រំលោភ​នៅ​ផ្ទះ​ណាក់​ជាច្រើនលើក​ពិតប្រាកដ​មែន​។​
​ក្រោយ​សាកសួរ​និង​ឆ្លើយ​សារភាព សមត្ថកិច្ច​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
10250260_662453200556350_6008399523918869294_n 11703363_662453180556352_5447130631756266451_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya