បាត់ដំបង ៖ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង១និងម៉ោង២រលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចវត្តតាប៉ុន ស្ថិតក្នុងភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន៥នាក់ បានធ្វើសកម្មភាពចូលទៅប្លន់ព្រះចៅអធិការវត្តតាប៉ុន ប្រមូលយកលុយ៣លានរៀល និងចែកកាច់មួយ រួចគេចខ្លួនបាត់ស្រមោល។
ក្រុមចោរទាំងនោះមានគ្នាចំនួន៥នាក់ សុទ្ធតែពាក់មួក និងបិទម៉ាស់ទាំងអស់ ប្រដាប់ដោយកាំភ្លើងអាកា២ដើម និងកាំភ្លើងខ្លី១ដើម។ ពួកវាបានធ្វើសកម្មភាពប្លន់ព្រះចៅអធិការវត្តតាប៉ុនព្រះនាមចិន ចេប ព្រះជន្ម៤៩វង្សា និងជាអនុគណស្រុកសង្កែផង ដោយចងនឹងជាប់សសរក្ដោង រួចប្រមូលយកលុយ៣លានរៀល និងចែកាច់១។ ចំណែកព្រះចៅអធិការអង្គនោះវិញទាល់តែម៉ោង៣ទៀបភ្លឺទើបរើចេញពីចំណង រួច។ គោលបំណងសំខាន់របស់ក្រុមចោរនោះគឺសួររកចែកាច់នោះតែម្ដង។ ប៉ុន្តែគេពុំទាន់ដឹងថាចែកាច់នោះមានតម្លៃប៉ុន្មាន ឬសក្ដិសិទ្ធិ បែបណាទេ បានជាក្រុមចោរចង់បានរហូតដល់ថ្នាក់ប្លន់ព្រះសង្ឃបែបនេះ ហើយរហូតមកដល់ពេលនេះព្រះសង្ឃអង្គនោះមិនទាន់ទាំងនិយាយចេញផង ដោយចេះតែយកស្បង់គ្របមុខប៉ុណ្ណោះ៕