តាកែវ ៖ ថ្ងៃទី៣១ សីហា ២០១៣ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានបញ្ជូនជនម្នាក់ទៅតុលាការដោយជាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ និងហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ សីហា នៅផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ។
ជនជាប់ចោទឈ្មោះញ៉ែម អន អាយុ២៩ឆ្នាំ ចំណែកស្ត្រីរងគ្រោះឈ្មោះទ.ឈ អាយុ៥៥ឆ្នាំ ។ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ សីហា ២០១៣ ខណៈស្ត្រីរងគ្រោះកំពុងដេកក្រោមផ្ទះតែម្នាក់ឯង ជនសង្ស័យស្លៀកលីអូបានបន្លំចូលធ្វើសកម្មភាពដោយបើកមុង បំណងរំលោភសេពសន្ថវៈ តែស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏បានប្រវាយប្រតបជាមួយ រហូតជនសង្ស័យដកកាំបិតចិតបន្លែចាក់៤កាំបិត ចំថ្ពាល់និងចង្ការងរបួស ហើយ
ស្រែកហៅឱ្យគេជួយផ្អើលឆោឡោឡើងតែម្តង រីឯជនសង្ស័យភ្លាមៗរត់គេចខ្លួនបាត់ ៕