ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ពេល​បើក​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជ្រុល​បុក​ឃឿន​និង​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង បាក់ក​ស្លាប់​ ​

យុវជន​ម្នាក់ ពេល​បើក​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជ្រុល​បុក​ឃឿន​និង​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង បាក់ក​ស្លាប់​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៥ នៅ​ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​
យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន រថយន្ដ​សារ​មុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ខ​ណះ​ដែរ​ពួកគេ​បាន ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះ​ពីលើ​ស្ពាន​អាកាស ស្ទឹងមានជ័យ​ជ្រុល​ទៅបុក​ឃឿន​ផ្លូវ​និង​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ ពេញទំហឹង​តែ​ម្តង ។
នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ព​ណ៍សរ​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-9549 ជិះ​ដោយ​យុវជន ឌុប​គ្នា​បួន នាក់​យុវជន ក្នុង​ល្បឿន​យ៉ាង​លឿន​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក ដល់​ចំនុចកើតហេតុ​ដោយសារ​ផ្លូវ​មាន​សភាព​កោង​មិន​បង្អង់​ល្បឿន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ឃឿន​ផ្លូវ​និង ផ្លោង​ទៅបុក​ជាមួយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​អោយ​យុវជន​ម្នាក់​បាក់ករ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​បី​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​នាក់​ឃើញ​ហេតុការណ៍​ហៅ​រថយន្ដ​សារ​មុយ​ដឹកយក​ទៅ​សង្គ្រោះ ភ្លាមៗ​។ ចំណែក​ម៉ូតូ​អូដ​ប្រហែល​២០​ម៉ែត្រ​រង​ការខូចខាត​បន្តិច​បន្ទួ​ច ៕sordara8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya