ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​

ព្រះសីហនុ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​គួរឱ្យ​រន្ធត់ បន្ទាប់​ពី​រថយន្ត​ម៉ាក FUSO មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​១​គ្រឿង​មាន​គ្នា​ជិះ​២​នាក់ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​រួញ​និង​អ្នក​ជិះ​ទាំង​២​នាក់​ស្លាប់​គ​រលើ​គ្នា កាលពី​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៧-១៩៨ ក្នុងភូមិ​-​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ។​
​ប្រភព​បាន​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ១-​ឈ្មោះ​អ៊ី សើ អាយុ​២២​ឆ្នាំ និង​២-​ឈ្មោះ​ម៉ាត់ សុខលី អាយុ​២១​ឆ្នាំ ទាំង​២​នាក់​ជា​ខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​ក្នុងភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ។ ចំណែក​អ្នកបើករថយន្ត​បង្ក​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ បាន​រត់គេចខ្លួន​បាត់ បន្សល់​តែ​រថយន្ត​ទុក​នៅ​កន្លែងកើតហេតុ ដែល​មាន​ពាក់​ស្លាក​លេខ​តាកែវ 3F-0819 ៕
10985051_389720051226918_4543655443316000494_n 11737851_389720071226916_4676788724927167033_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya