ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ព័ត៌មាន​ក្រៅ​ផ្លូវការ​ថា ឧកញ៉ា សុខ ប៊ុន នាំ​មក​ដល់​កម្ពុជា​វិញហើយ​ ​

ព័ត៌មាន​ក្រៅ​ផ្លូវការ​ថា ឧកញ៉ា សុខ ប៊ុន នាំ​មក​ដល់​កម្ពុជា​វិញហើយ​ ​

ភ្នំពេញ ៖  នៅ​ថ្ងៃ​ទី​១៨ កក្កដា គឺ​ថ្ងៃ​នេះ លោក សុខ ប៊ុន និង​ត្រូវបាន​នាំខ្លួន​ពី​ក្រុង​ប៉ារីស ប្រទេស​បារាំង មក​កាន់​កម្ពុជា​វិញ មិនដឹង​មក​មិនដឹង​មក​ដល់​កម្ពុជា​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ ។ ឧកញ៉ា សុខ ប៊ុន មិនមែន​ជា​ពិរុទ្ធជន​នយោបាយ​នោះទេ តែ​បាន​រត់គេច​ពី​បទ​ព្រហ្មទណ្ឌ ត្រូវ​តែ​ប៉ូលិស​អាំងទែរ​ប៉ូល​ចាប់ខ្លួន​បញ្ជូន​មក​ប្រទេស​ដើម​វិញ ។

​មុន នេះ​ក្នុង​លិខិត​ចំហ​ថ្ងៃទី​១៤ កក្កដា ឧកញ៉ា​អាប់យស​រូបនេះ ធ្លាប់បាន​ប្រកាសថា និង​ចូលខ្លួន​មក​កាន់​តុលាការ​ឆាប់ៗ​ខាងមុខនេះ ហើយ​ក៏​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ឱ្យ​ចូល​ខ្លួន​ឱ្យបាន​ឆាប់​បំផុត ។ គួរតែ​ចេញមុខ​ឱ្យ​លឿន​ទៅកាន់​តុលាការ​ក្នុង​ពេល​ឆាប់ៗ បើ​ទោះបីជា​នៅ​ក្រៅប្រទេស​ក៏ដោយ សូម​កុំភ្លេចថា អាំងទែរ​ប៉ូល​មាន នៅ​ក្រៅប្រទេស ចូល​មក​ឱ្យ​ស្រូត​បន្តិច​មក បើ​នៅ​យូរ​ជាប់​ខ្នោះ ស្ថាន​ទម្ងន់​កាន់តែ​ធ្ងន់ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ដាក់​ចេញ​បទបញ្ជា​ម្តង​រួចទៅហើយ តែ​ប៉ុន្មាន​ថ្ងៃ ហើយ​ថា​ចូលមក​ដល់ តើ​ពេល​ណា ?

​សូម​មកឱ្យ​ឆាប់​ថ្ងៃនេះ តែម្តងទៅ អត់​ទៅ​ណា​ឆ្ងាយ​ទេ បើ​នៅ​ប្រទេសក្រៅ​ចូលមក រក​ផ្លូវ​ទៅ​តុលាការ​តែម្តងទៅ តុលាការ​ចាត់ចែង​របៀប​ណា គឺ​ស្រេច​តែ​តុលាការ ។ មាន​ដីកាចាប់ខ្លួន​របស់​តុលាការ​ហើយ មិន​ចាំបាច់​ឱ្យ​គេ​ទៅ​ចាប់ខ្លួន​ទាន់​ទេ ព្រោះ​យើង​ប្រព្រឹត្ត យើង​ត្រូវ​ទទួលខុសត្រូវ ។ មិនមែន​ទទួលខុសត្រូវ​បែរ​ជា​បញ្ចេញ​លុយ​ដើម្បី​ឱ្យ​លុយ​ទទួលខុសត្រូវ​ជួស គឺ​អត់​ទេ​… ។ មិន​នឹកស្មាន​អ្នក​ដែល​មាន​ប្រាក់កាស មាន​កិត្តិយស ហើយ​មាន​ងារ​ជា​ឧកញ៉ា​ទៅជា​ប្រព្រឹត្ត​អំពើ​នេះ​ទៅ​កើត គិត​ស្មាន​មិន​ដល់ ។​

​សម្តេច តេជោ​នាយករដ្ឋមន្ត្រី បាន​ព្រមាន​ដល់​អ្នក​ទាំងឡាយ​ថា ច្បាប់​មិន​លើកលែង​ទេ កុំ​ប្រើ​អំពើហិង្សា មិន​ថា​ហិង្សា​ដាក់​ស្ត្រី ឬ​ហិង្សា​ដាក់​បុរស​ទេ ឱ្យតែ​វ៉ៃ​គេ​គឺ​ជាប់​រឿង​តែ​ទាំងអស់ ។

​ជាមួយនឹង ប្រតិកម្ម​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដូច​ពោល​ខាងលើ នៅ​សាលាដំបូង​ព្រះរាជអាជ្ញារង លោក ហ៊ឹ​ង  ប៊ុនថន បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក សុខ ប៊ុន ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ក្លិប​កម្សាន្ត​យីហោ ឡា​ហ្គេន​បា ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។

​ក្រៅពី​នេះ​ជន​មិន​ស្គាល់​ឈ្មោះ អង្គរក្ស ភេទ​ប្រុស ដែល​គេចខ្លួន​ក៏​មាន​ដីកាចាប់ខ្លួន​ដែរ ។ ដោយ​ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​ក្លិប​កម្សាន្ត យីហោ​ឡា​ហ្គេន​បា ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៧,១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ៕
3831b278-c6d2-4286-bc29-6ca247a4cccc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya