ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​‬ ​

ក្មេងប្រុស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​‬ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី​១៧​ខែ​០៧​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។​
​កុមារា​រងគ្រោះ ឈ្មោះ នី រក្សា ភេទ​ប្រុស អាយុ​មួយ​ឆ្នាំ​កន្លះ ត្រូវជា​កូន​របស់​ឈ្មោះ ម៉ាក់ ចាន់នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ឃីម ស្រី​ទីន អាយុ​១៩​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ខាងលើ ស្នាក់នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។
​នៅ​មុនពេល​កើតហេតុ​ឪពុកម្ដាយ ទាំង​០២​នាក់ របស់​កុមារ​រងគ្រោះ​នៅក្នុង​ផ្ទះ​បាន​នាំគ្នា​រៀបចំ​បូម​​ទឹក​ដាក់​អាង​ហើយ​កូន​របស់​ពួកគាត់​ដែល​ជា​ជនរងគ្រោះ​បាន​ងើប​ពី​ដេក​ហើយ​បាន​ដើរ​តាម​គាត់ ទៅ​​ខាងក្រោយ​ផ្ទះ ពេល​ដើរ​ដល់​ខាងក្រោយ​កូន​នោះ វា​នៅ​មិន​ស្ងៀម​ទេ វា​ដើរ​ចុះឡើងៗ ហើយក៏​បាន​​ប៉ះ​នឹង​មុខតំណរ​ខ្សែរ​ភ្លើង​ឆក់​ភ្លាម ឃើញ​ដូចនេះ ម្ដាយ​ក៏​បាន​ស្ទុះ​ទាញ​យក​កូន ក៏​បាន​ឆក់​ដែរ ឮសូរ សម្លេង​ស្រែក ឈ្មោះ ម៉ាក់ ចាន់នី​ត្រូវជា​ឪពុក​ក៏​បាន​មក​មើល​ឃើញ​ដូចនេះ បាន​ដឹក​កូន​ទៅ​ពេទ្យ ពេល​ដល់​មន្ទីរពេទ្យ​ខាង​គ្រូពេទ្យ គេ​ថា​កូន​បាន​ស្លាប់បាត់​ទៅ​ហើយ ៕10426589_876211725782903_7175929321887398349_n 11146475_876211729116236_3745014543547883188_n 11707511_876211722449570_7409163848953779046_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya