ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​បាត់​ខ្លួន​៥​ថ្ងៃ នៅលើ​ជួរ​ភ្នំ​អង្ករលីង​ ​

ក្មេងប្រុស​បាត់​ខ្លួន​៥​ថ្ងៃ នៅលើ​ជួរ​ភ្នំ​អង្ករលីង​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ដែល​ក្មេងប្រុស​ម្នាក់​នេះ​រស់នៅ​ភូមិ​ពាម​តា ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង បន្ទាប់ពី​បាន​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​អស់​រយ​:​ពេល​៥​ថ្ងៃ ដែល​ធ្វើឲ្យ​អាណាព្យាបាលមាន​ការព្រួ​យ​បារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព របស់​កូន​។​
​ក្រោយពី​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត នាំយក​ក្មេងប្រុស​រងគ្រោះ​ដែល​មានឈ្មោះ ហេង សំអុល អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​មក​សាកសួរ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ ហើយ​ដែល​ទើបនឹង​បញ្ចប់​នៅវេលា​ម៉ោង​១១​និង​៣០​នាទី នា​ថ្ងៃ​ដដែល គឺ​ទទួលបាន​ចម្លើយ​ថា នៅ​ដើម​ខែ​កក្កដា (​មិន​ចាំ​ថ្ងៃ​ខែ​) ខ្លួន​និង​អ្នកភូមិ​ចំនួន​៦​នាក់​បាន​ឡើង​ទៅលើ​ភ្នំ​អង្ករលីង ក្នុង​គោលបំណង​ដើរ​រក​បេះ​ផ្លែ​សោម​យកទៅ​លក់​ឲ្យ​ថៃ ប៉ុន្តែ​ចៃដន្យ​ក៏​បាន​ជួប​នឹង​គំនរ​ឈើ​គ្រញូង​មួយកន្លែង​ប្រហែលជា​ជាង​មួយ រយ​គីឡូក្រាម ទើប​ពួកគេ​ទាំងអស់គ្នា​បាន​នាំគ្នា​ឈប់​សម្រាក​នៅ​ទីនោះ​តែម្តង​ដើម្បី ដាំបាយហូប​។​
​ក្មេងប្រុស​រូបនេះ​បាន​បន្តទៀតថា នៅលើ​កំពូលភ្នំ​ដ៏​សែនឆ្ងាយ​នោះ គឺ​ខណៈ​ដែល​ពួកគេ​ទាំង​៦​នាក់​កំពុង​ហូបបាយ ស្រាប់តែ​មាន​មនុស្ស​មួយក្រុម​ស្លៀកពាក់​ដូច​មេព្រៃ ដោយ​ក្នុង​ចំណោម​ពួកគេ​ទាំង​៧​នាក់ គឺ​ខ្លួន​បាន​ស្គាល់​ពីរ​នាក់ ទី​មួយ​គឺ​ឈ្មោះ ចាន់ វៃ ជា​អ្នកធ្វើការ​នៅក្នុង​អង្គការ​ការពារ​និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ប្រចាំ​ស្រុក​សំឡូត ដែល​មាន​ទីស្នាក់ការ​នៅ​នឹង​ផ្ទះ​លោក​មេភូមិ​ពាម​តា​ឈ្មោះ ប៊ូ ផុន ចំណែក​ម្នាក់​ទៀត​គឺ​ឈ្មោះ ប៊ូ ផល្លា ត្រូវជា​កូនប្រុស​របស់​លោក​មេភូមិ​នេះ ដោយ​នៅ​ដៃ​ឈ្មោះ ចាន់ វៃ មាន​កាន់​កាំភ្លើងខ្លី​មួ​យ​ដើម​ផង បាន​ដើរ​ចូល​មក​ដោយ​បាន​ចោទប្រកាន់ថា ពួក​ខ្លួន​ជា​អ្នកប្រព្រឹត្ត​ការកាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ដូច្នេះ​ត្រូវ​ចាប់ខ្លួន​ទាំងអស់ ដោយ​គេ​បាន​នាំ​ពួកខ្លួន​ទាំង​៦​នាក់ មកកាន់​ស្នាក់​ការ​របស់​ពួកគេ ហើយ​គម្រាម​ឲ្យ​បង់​លុយ​ក្នុង​ម្នាក់​មួយ​លាន​រៀល បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ចាប់​បញ្ជូន​ទៅ​ខេត្ត​។ គ្រាន់តែ​ឮ​សម្ដី​នេះ​ភ្លាម​ម្នាក់ៗ​បាន​ប្រមែប្រមូល​លុយ​ពី​ផ្ទះ​មក​បង់ ឲ្យគេ​គ្រប់​គ្នា​សរុប​៥​លាន​រៀល ដោយឡែក​ខ្លួនគេ​មិន​យក​លុយ​ទេ ព្រោះ​មេ​ភូមិ​ជា​អ្នក​ជួយ​អង្វរ​។​
​ប្អូនប្រុស​ហេង សំអុល បាន​សង្កត់ធ្ងន់ថា ថ្វី​ត្បិត​តែ​គេ​មិន​យក​លុយ​ពី​ខ្លួន​មែន ប៉ុន្តែ​គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ដោយ​អោយ​ខ្លួន​នៅក្នុង​ស្នាក់ការ​សិន ចំណែក​៥​នាក់​ដែល​បាន​បង់លុយ​ហើយ គឺ​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន ទើប​មាន​អ្នក​ខ្លះ​ចូល​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម្បី​ឲ្យជួយ អន្តរាគមន៍​។ នៅពេល​នោះ​ហើយ​ដែល​ឈ្មោះ​ចាន់ វៃ បាន​បង្ខំ​ឲ្យ​ខ្លួន​ជូន​ពួកគេ​ដែល​មាន​គ្នា​៧​នាក់​ឡើង​ទៅ​លើ​ភ្នំ​អង្ករ​លីង វិញ ដើម្បី​ដើរ​បង្ហាញ​ទីតាំង ដែល​មាន​លាក់​ឈើ​គ្រញូង​។​
​រយៈពេល​៥​ថ្ងៃ​នៅ​លើ​ខ្នងភ្នំ គឺមាន តែ​ការដើរ​រហូត​ពី​មួយ​កន្លែង ទៅ​មួយ​កន្លែង​ដើម្បី​រុករក​ឈើ​ប៉ុន្តែ​មិន​បាន​ជួបប្រទះ​ទៀតឡើយ គឺមាន​តែ​មួយ​កន្លែង​ដែល​ពួកខ្លួន​បាន​ជួបប្រទះ​ពីដំបូង​តែ​ប៉ុណ្ណោះ​គឺ ប្រហែល​ជាង​មួយ​រយ​គីឡូក្រាម ដោយសារ​អស់កម្លាំង​ផង និង​មាន​ការឈឺ​ជើង​ផង​ទើប​ឈ្មោះ​ចាន់ វៃ​បាន​ជូន​ខ្លួន​វិល​ចុះ​ពី​ខ្នងភ្នំ​នោះ​វិញ ដោយ​ទុក​បក្ខពួក​គេ​ឲ្យនៅ​ប្រមូល​ឈើ​ទាំងនោះ លុះ​ចុះ​មក​ដល់​ជើងភ្នំ​ស្រាប់ តែ​មាន​រថយន្ត​មួយ​គ្រឿង​មក​ចាំ​ទទួល​យក​ឈ្មោះ ចាន់ វៃ រួច​បើក​គេចចេញ​ទៅ​បាត់​ឯ​ខ្លួន​ក៏​បាន​វិលត្រឡប់​ចូល​ក្នុង​ភូមិ​វិញ​។​
​តាម​ប្រភព​ច្បាស់ការ​មួយ​បាន​និយាយថា នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ គេ​បាន​ឃើញ​ឈ្មោះ​ចាន់ វៃ​បាន​បង្ហាញខ្លួន នៅ​ស្នាក់​ការ​របស់​គេ​មួយកន្លែង​ទៀត ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ទំនងជា​គេ​ដឹង​ខ្លួន ហើយ​គេចខ្លួន​មកជួប​អតីត​មេ​របស់​គេ​ឈ្មោះ ចក់ ស៊ា​ង​លី ដែល​ក្រុម​នេះ​គឺ​មាន​សកម្មភាព​ដូច​គ្នា​ក្នុង​ការប្រព្រឹត្ត​បទល្មើស នា​ពេលកន្លងមក​។​
​ដោយយោង​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាកា​រ​កងឯកភាព​ស្រុក ដែល​បាន​ដាក់​ផែនការ​ទៅ​លើ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ផ្នែក ត្រូវ​តាម​រក​មុខសញ្ញា​នេះ ដើម្បី​នាំ​ខ្លួន​យក​មក​សាកសួរ​ផង​នោះ​បច្ចុប្បន្ន​លោក​អធិការរង​ម៉ែន រី​ម កំពុង​រៀបចំ​ផែនការ​នេះ​ហើយ​ទៅ​លើ​ជន​ដែល​បាន​ប្រើប្រាស់​អាវុធ​សង្ស័យថា គ្មាន​ច្បាប់ ហើយ និង​បទ​គម្រាម​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ផង​៕6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya