ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ជ្រូក​ធុន​ធំ​ក្រឡាប់​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ រងរបួស​ធ្ងន់​៥​នាក់​

ឡាន​ដឹក​ជ្រូក​ធុន​ធំ​ក្រឡាប់​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ រងរបួស​ធ្ងន់​៥​នាក់​

បាត់ដំបង ៖ សេចក្តីរាយការណ៍​នៅមុននេះ​បន្តិច​បានឱ្យដឹងថា រថយន្ត​យី​ឌុប​ធុន​ធំ​មួយ​គ្រឿង មាន​ដឹក​ជ្រូក​ជាច្រើន​ក្បាល បាន​ក្រឡាប់​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ធ្ងន់​៥​នាក់ ក្នុងនោះ​មាន​ម្នាក់​សល់​តែ​ដង្ហើមចង្រិត ហើយ​ជនរងគ្រោះ​ទាំងនោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​សំពៅ​លូន ។​

​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​១៧ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩B ស្ពាន​អូរ​យ៉ាម៉ា ក្នុង​ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​

​ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៥​នាក់​នោះ​នៅឡើយ​ទេ ។ ចំណែក​ឯ​រថយន្ត​ដឹក​ជ្រូក​បង្ក​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1562 ហើយ​អ្នករងគ្រោះ​ទាំងអស់ គឺ​គិត​ទាំង​អ្នក​នៅ​ក្នុង​រថយន្ត និង​ម្ចាស់ផ្ទះ ។​

​ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ រថយន្ត​ដឹក​ជ្រូក​ខាងលើ គេ​ឃើញ​ធ្វើដំណើរ​ចេញពី​ស្រុក​សំពៅ​លូន (​លិច​ទៅ​កើត​) លុះ​មកដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវ​កោង ដោយ​រថយន្ត​មាន​ល្បឿន​លឿន​ផង បត់​មិនទាន់​ក៏​ក្រឡាប់​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ៕10371506_1628049220768799_4579659566934543743_n 11751755_1628049240768797_8721640595411976103_n 10371506_1628049220768799_4579659566934543743_n 11755908_1628049160768805_8568794503442746460_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya