ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនអន្តោប្រវេសន៍​វៀតណាម​ប្រមាណ​ជាង​២០​នាក់ ដែល​បញ្ជូន​ទៅ​ស្រុក​កំណើត​បាន​មកដល់​ក្រុងព្រះសីហនុ​វិញ​ខ្លះៗ​ហើយ​ករណី​នេះ​សង្ស័យ​មាន​អំពើ​ពុករលួយ​? ​

ជនអន្តោប្រវេសន៍​វៀតណាម​ប្រមាណ​ជាង​២០​នាក់ ដែល​បញ្ជូន​ទៅ​ស្រុក​កំណើត​បាន​មកដល់​ក្រុងព្រះសីហនុ​វិញ​ខ្លះៗ​ហើយ​ករណី​នេះ​សង្ស័យ​មាន​អំពើ​ពុករលួយ​? ​

ព្រះសីហនុ​៖ ជនអន្តោប្រវេសន៍​វៀតណាម​ប្រមាណ​ជាង​២០​នាក់​ដែល​ប៉ូលីស​ខេត្ត​ព្រះសីហនុ​អះអាងថា​ចូលមក​រស់នៅ​ដោយ​ខុសច្បាប់​ហើយ​បាន​ចាប់​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ស្រាប់តែ​មាន​​វត្ត​មាន​ជន​ទាំងនោះ​មួយ​ចំនួន​តូច​បាន​វិល​មក​ដល់​ក្រុងព្រះសីហនុ​វិញ​ហើយ​ប្រការ​នេះ ត្រូវបាន​គេ​សង្សយ័​ថា​អាច​កើតមាន​អំពើ​ពុករលួយ​។ ព្រោះ​ជន​ដែល​​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​នោះ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​លេច​មុខ មក​សុំ​ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ការិយាលយ័​អន្តោប្រវេស​ន៍​តាមខេត្ត​វិញ​ផង​ដែរ​។​
​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​
​បាន​ខ្សិប​ប្រាប់​ថា ប៉ូលីស​អន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ​ខិតខំ​បំពេញ​ភារកិច្ច​ស្រាវជ្រាវ​ស្វែងរក​ជន​​អន្តោប្រវេសន៍​ដែល​ចូលមក​ស្នាក់​នៅ​កម្ពុជា​មិន​ស្រប​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ មិន​ដែល​ធ្វេសប្រហែស​នោះទេ សូម្បី​តែ​នៅពេលដែល​ចាប់​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​បាន​ហើយ ក៏​មិន​ហ៊ាន​ទទួល​សំណូក​​អ្វី​ពី​ពួក​ជន​ទាំងនោះ​ដែរ ។​ជាក់ស្តែង​ដូចជា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ប៉ូលីស​អន្តោប្រវេសន៍​បាន​បញ្ជូន​​ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម​ប្រមាណ​២០​នាក់​ទៅ​ក្រសួង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ប៉ុន្តែ​​អ្វី​ដែល​ជា​ការហួសចិត្ត​នោះ ជនអន្តោប្រវេសន៍​ទាំងនោះ​បាន​វិលត្រឡប់​មក​ដល់​ទីក្រុង​ព្រះសីហនុ​វិញ​​ស្ទើរ​ទាំងអស់ ហើយ​ពួកគេ​បាន​ដាក់​ពាក្យ​ស្នើសុំ​ការចុះ​ឈ្មោះ​រស់​នៅ​បណ្តោះអាសន្ន​ទៀតផង ។​
​ប្រភព​ដដែល​បាន​បន្តថា អ្វី​ដែល​ធ្វើឲ្យ​អាម៉ាស់​នោះ គឺ​ជនជាតិ​វៀតណាម​ទាំង​នោះ​បាន​ទូរ​សព្ទ័​
​មក​ស្តីបន្ទោស​ថា ប៉ូលីស​អូ​តូ​រ៉ូ​វែ ខេត្ត​ព្រះសីហនុ ល្ងង់​ណាស់ ពេល​ចាប់​គេ​ឲ្យ​លុយ​មិន​ព្រម​ទទួល​ទេ​​មានអី​ដល់​ថ្នាក់លើ​គេ​ស្រួល​ចង់​ងាប់ ។​
​ជុំវិញ​ភាព​មន្ទិល​សង្សយ័​ខាងលើ នគរវត្ត​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឧត្តមសេនីយ៍ត្រី​
​ហ៊ុន សុរិទ្ធី ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានទេ​​ដោយ​ទូរ​សព្ទ័​របស់លោក​មិនអាច​ទាក់ទង​បាន​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៥​នេះ ។​​ទាក់ទិន​និង​ការ​មន្ទិល​សង្សយ័ថា​មាន​អំពើ​ពុករលួយ​នៅ​ថ្នាក់លើ​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​​ស្នើសុំ​ឲ្យ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​មេត្តា​ជួយ​ពិនិត្យមើល​ផង បើ​នៅ​តែ​របៀប​នេះ​​កូនចៅ​នៅ​ថ្នាក់ក្រោម​អស់កម្លាំង​ហើយ ៕
11219717_407929836058779_3866834707755880910_n 11755796_407929812725448_6735557986825635914_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya