ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សា​សា បញ្ជាក់​ជំហរ​ប្ដឹង​លោក​សុខ ប៊ុន និង​មិន​ទាមទារ​សំណង​ ​

សា​សា បញ្ជាក់​ជំហរ​ប្ដឹង​លោក​សុខ ប៊ុន និង​មិន​ទាមទារ​សំណង​ ​

ភ្នំពេញ  ៖ នៅវេលា​ម៉ោង​១០​និង​៥៥​នាទី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ តុលាការ​បាន​បញ្ចប់​ការ​សួរ​យក​ចម្លើយ​ពី​សំណាក់​កញ្ញាឯក សុជាតា ហៅ​សា​សា​ហើយ ហើយ​សា​សា​ក៏​បាន​ធ្វើ​សន្និសីទកាសែត​ខ្លី​មួយ​ជាមួយ​អ្នកកាសែត​នៅ​ឯ តុលាការ​ផង​ដែរ​។​
​នៅ​សន្និសីទកាសែត​ខ្លី​នោះ សា​សា​បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ​រឿងក្ដី​ដែល​ប្ដឹងផ្ដល់​លោក​សុខ ប៊ុន គឺ​នាង​នៅ​មាន​ជំហរ​ប្ដឹង​ដដែល ដោយ​ពុំ​មាន​ទារ​សំណង​អ្វី​មួយ​រៀល​ឡើយ សូម្បី​តែ​ការពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ថា​ត្រូវ​ទារ​ប៉ុន្មាន​នោះ​ក៏ គ្មាន​ដែរ​។​
​សា​សា បញ្ជាក់ទៀតថា កញ្ញា​នឹង​ចេញ​ទៅ​ព្យាបាល​របួស​នៅ​ក្រៅប្រទេស​ទៀត ដោយសារ​ការ​វាយតប់​ពី​សំណាក់​លោក​សុខ ប៊ុន​នោះ​បណ្ដាល​ឲ្យ​នាងថ្នល់​ត្រចៀក​មួយ​ចំហៀង និង​ភ្នែក​មួយចំនួនទៀត​មើល​មិនសូវ​ឃើញ​៕11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya