ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៧A ត្រង់ចំណុចភូមិអណ្តូងជ័យ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះដែលស្លាប់ ជាអ្នកបើកបរម៉ូតូ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់រួមដំណើជាមួយឈ្មោះ ស៊ុន សាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំងពីរស់នៅភូមិ-ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះបើកបរម៉ូតូម៉ាកគុបចង្កៀងមូលពណ៍សំបកឪឡឹកគ្មាន ស្លាកលេខ។ ចំណែករថយន្តបង្កម៉ាកទីតាន់ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P1840បើកបរដោយជនមិនស្គាល់អត្តសញ្ញាណនិងក្រោយកើតហេតុបានបើកទ្វារ រថយន្តចុះរត់បាត់។
មុនកើតហេតុគេបានឃើញអ្នកបើករថយន្តនិងម៉ូតូបើកក្នុងទិសដៅ បញ្ច្រាស់ទិសគ្នាលុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តមកបុកម៉ូតូ ពេញទំហឹងតែម្តងហើយករណីនេះដែរក្រោយកើតហេតុសម្មត្ថកិច្ចនគរបាលបាន ចុះទៅធ្វើរចរាចរវាស់វែងនិងធ្វើរកំណត់ហេតុតាមនិតិវិធីចំណែក រថយន្តនិងម៉ូតូបង្កហេតុត្រូវបានយកមករក្សារទុកនៅកន្លែង អធិការដ្ឋានរងចាំដោះស្រាយគ្នាតាមក្រោយ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់