មណ្ឌលគិរី ៖ ប្រាក់រៀល និងប្រាក់ដុល្លារដែលមានចំនួនច្រើន ត្រូវបានមេប្រមូលពីកូនៗជាច្រើនក្បាលរត់គេចខ្លួនបាត់ធ្វើឱ្យ កូនៗខឹងសម្បា ផ្ទុះកំហឹងចោមរោមផ្ទុះផ្អើលផ្សារក្រុងសែនមនោរម្យទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ មេតុងទីននោះជាជនជាតិថៃ( ហៅថៃ)អាយុ៤២ឆ្នាំមានប្រព័ន្ធខ្មែរមណ្ឌលគិរីឈ្មោះ ស្រី ពៅ អាយុជាង៣០ឆ្នាំ។ ទាំងពីរនាក់បានវេចប្រាក់រត់បាត់ស្រមោលមិនដឹងជាទៅទីណា ចំពោះប្រាក់ដែលពួកគេបោកប្រាស់យកទៅនោះ មានចំនួនច្រើនលានរៀល និងប្រាក់ដុល្លារជាច្រើនម៉ឺនទៀត ព្រោះតុងទីនដែលមេខាងលើ និងកូនៗលេងចំនួនច្រើនក្បាលមិនក្រោមពី២០ទៅ៣០ក្បាល មិនថា អាជីវករ ឬភរិយាអ្នករាជការមួយចំនួនផងដែរ។ ប្រភពបានបន្តទៀតថា ក្នុងតុងទីនមួយក្បាលៗចាប់ពី៥ម៉ឺនរៀលដេញរាល់ថ្ងៃ ២០ម៉ឺនរៀលដេញរាល់ថ្ងៃ ក្បាល100$ដេញមួយអាទិត្យម្តង ក្បាល200$រយៈពេល៧ថ្ងៃដេញម្តងក្បាល500$កន្លះខែ ដេញម្តងដូចនេះទំហំទឹកប្រាក់មានចំនួនច្រើន។ ករណីនេះពិតជាមានមែនខាងជំនាញនគរបាលបានទទួលពាក្យបណ្តឹងហើយ ខាងជំនាញកំពុងចាត់ចែងទំនាក់ទំនងទៅកាន់គ្រប់បណ្តាសមត្ថកិច្ចគ្រប់ ខេត្តក្រុងដើម្បីឃាត់ខ្លួនធ្វើការសួរនាំ។ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរីលោក សូ សុវិទ្យា បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចខេត្តធ្វើការតាមចាប់ខ្លួនចោទ ពីបទឆបោក៕
» ព័ត៌មានជាតិ » មេតុងទីន ប្រមូលប្រាក់ពីកូនៗរត់គេចខ្លួន មេតុងទីន ប្រមូលប្រាក់ពីកូនៗរត់គេចខ្លួន