រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់ប៉ុស្តិ៍បានជិះល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ១DC២៥៤១ ភ្នំពេញ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ កក្កដា ២០១៥ នៅចំណុចមុខផ្ទះលេខ២០១ ផ្លូវលេខ៩៣ ភូមិ៩ សង្កាត់មនោរម្យ ឆែកឃើញមានដាវកែច្នៃ១ដើម ប្រវែង៦តឹក ។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះស្រី ចាន់រ៉ា ភេទប្រុស ជាចុងភៅនៅភោជនីយដ្ឋានហ្សង់លីហ្សេ មានស្រុកកំណើតភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាម្ចាស់ម៉ូតូ ២-ឈ្មោះសុខ ខេមរ៉ា ភេទប្រុស មុខរបររត់តុហាងហ្សង់លីហ្សេ ស្រុកកំណើតភូមិកោះដែកជោ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានដាវក្នុងកាបូប និង៣-ឈ្មោះព្រំ បញ្ញា ភេទប្រុស មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រុមក្មេងទាំង៣នាក់ ស្នាក់នៅផ្ទះជួលម្តុំលូទឹកស្អុយ សង្កាត់បឹងត្របែក៕